លោកជំទាវ ចឹក ហេង ចុះសំណេះសំណាលមន្ត្រីការិយាល័យស្រុកប្រតិបត្តិ ខេត្តព្រះវិហារ

ភ្នំពេញ៖ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាលជាមួយមន្ត្រីការិយាល័យស្រុកប្រតិបត្ត ដោយបានពាំនាំការសួរសុខទុក្ខ និងផ្ញើសេចក្តីនឹករលឹករបស់វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំ និងបាននាំយកនូវឧបករណ៍តេស្តCovid-19 របស់សម្តេចប្រធានព្រឹទ្ធសភា ចំនួន៣កេសធំ ១២ប្រអប់តូច ស្មើនឹង ២,៣២៥តេស្ត សម្រាប់ចែកជូនតាមមណ្ឌលសុខភាព ដើម្បីបម្រើជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្ថិតក្នុងស្រុកប្រតិបត្តិ ឃុំត្បែងមានជ័យ ខេត្តព្រះវិហារ ៕
