អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើត ៤២ ឈានចូល ៤៣ឆ្នាំ

ភ្នំពេញ៖ លោក ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia បានផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឬទ្ធិនារីកម្ពុជា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅក្នុងឱកាសខួបកំណើតគម្រប់ ៤២ ឆ្នាំ ឈានចូល៤៣ ឆ្នាំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ លោកជំទាវ គម្រប់ ៤២ឆ្នាំ ឈានចូល៤៣ឆ្នាំ ខ្ញុំសូមគោរពជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សូមមានសុខភាពល្អ បរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាសារតីភ្លឺស្វាង មានអាយុយឺនយូរ។
ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការជូនដល់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

