ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យផ្ទះពលរដ្ឋ១ខ្នង នៅស្រុកត្រាំកក់ ឆាបឆេះអស់ទាំងស្រុង

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៨ ខែមករាឆ្នាំ២០២៣ មានករណីភ្លើងឆេះផ្ទះមួយករណីនៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ដែលម្ចាស់ផ្ទះឈ្មោះ គឹម ផាន អាយុ ៥៦ឆ្នាំ មូលហេតុឆ្លងចរន្តអគ្គីសនី បណ្តាលអោយផ្ទះមួយខ្នងទំហំ ៦គុណ៧ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ បេតុងខាងក្រោម ឆេះទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ៥០០ដុល្លារ ។
