**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

លោកជំទាវ ម៉ែន សំអន៖ មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា​ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៣ របស់ក្រសួងធម្មការ និងសាសនា ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វាយប្រគេន ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងមន្ត្រីរាជការ ដោយសេចក្តីនឹរលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា គ្រប់លំដាប់ថ្នាក់ បានរួមសហការគ្នា ក្នុងការអនុវត្តការងារទទួលបានជោគជ័យគួរជាទីមោទនៈ ។

ទន្ទឹមនឹងនោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីជោគជ័យរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា​ ក្នុងការគ្រប់គ្រងកូវីដ១៩ និងសមិទ្ធិផលថ្មីៗរបស់រាជរដ្ឋាភិបាលសម្រេចបាន​ ក៏ដូចជាជោគជ័យការទូត នៅឆាកអន្តរជាតិ និងជោគជ័យនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់ ក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ចំណេះដឹង និងសមត្ថភាព តាមរយៈ ការពង្រឹងពុទ្ធិកសិក្សា គោរពឲ្យបានខ្ជាប់ខ្ជួននូវព្រះធម៌វិន័យ និងអប់រំ ផ្សព្វផ្សាយឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងឱ្យបានទូលំទូលាយ និងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អប្រពៃរបស់ជាតិ សំដៅជៀសវាងឱ្យបាននូវបាតុភាពអសកម្មនានា ព្រោះព្រះពុទ្ធសាសនា ជាសាសនា ដែលមានលក្ខណៈវិទ្យាសាស្រ្ត មានហេតុផលច្បាស់លាស់ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ៖ មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស ហើយមន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម និងរួមគ្នាដោះស្រាយនូវអធិករណ៍ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាននីមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង