ស្ត្រីវ័យចំណាស់ ២នាក់ មានជំងឺភ្នែកឡើងបាយ ទទួលបានការវះកាត់ជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញ ក្រោមការជួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ្នកមីង ទែង សុភាព អាយុ ៥០ ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ស្ពឺ និង លោកយាយ បិន ហឿន អាយុ ៧០ ឆ្នាំ មានលំនៅក្នុងខេត្តតាកែវ ពួកគាត់ទាំងពីរមានជំងឺភ្នែកឡើងបាយបានទទួលបានការវះកាត់ភ្នែកឡើងបាយបានជោគជ័យដោយក្រុមគ្រូពេទ្យ TYDA នៃមន្ទីរពេទ្យព្រះអង្គឌួង និងបានត្រឡប់ទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
