ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ជូនដល់តំបន់ប្រតិបត្តិការសឹករង ពោធិ៍សាត់យោធភូមិភាគទី៥

ភ្នំពេញ៖ អង្ករចំនួន ៥ តោន និងមីចំនួន ៣០០ កេស សម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រក្នុងខេត្តពោធិ៍សាត់ ជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ តាមរយៈក្រុមការងារឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។
ជំនួសមុខឲ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបតកតិការសឹករងពោធិ៍សាត់ ឧត្តមសេនីយ៍ទោ ប៉ែនណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់
យោធភូមិភាគទី៥ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ នាពេលនេះជាការគិតគូរខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខដល់នាយ-ពលទាហាន ពិសេសអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតក្នុងខេត្តពោធិ៍សាត់ ។ ប្តេជ្ញាខិតខំបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ៕
