ឯកឧត្ដម វ៉ី សំណាង អញ្ជើញចូលរួមក្នុងកម្មវិធីជំនួបប្រចាំឆ្នាំរវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន

ភ្នំពេញ៖ ក្រោយការខកខានដោយសារការរីកឆ្លងនៃជំងឺcovid-19 អស់រយៈពេលបីឆ្នាំរួចមក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញក្នុងកម្មវិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានទូទាំងប្រទេសនៅមជ្ឈមណ្ឌលសន្និបាទកោះពេជ្រ។
ក្នុងពិធីនៃជំនួបនេះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនៃជំនួបនេះ និងមានឯកឧត្ដម លោកជំទាវ អភិបាលខេត្តមួយចំនួនទៀត៕
សូមរំលឹកថា នៅក្នុងជំនួបនាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានអ្នកសារព័ត៌មានប្រមាណជិត៥ពាន់នាក់ បានអញ្ជើញចូលរួម៕
