**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

គយប្រមូលចំណូលបានជាង១០៦លានដុល្លារ ពីរថយន្តគ្មានពន្ធ

ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម បានឱ្យដឹងថា គិតមកទល់មកពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំបានជាង១០៦លានដុល្លារ ពីរថយន្តជិត២ម៉ឺនគ្រឿង ។

នៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផល «បិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស» នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត គុណ ញឹមបានឱ្យដឹងថា ក្នុងយុទ្ធនាការប្រមូលពន្ធពីរថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយមានរថយន្តទាំងចង្កូតស្តាំ និងឆ្វេង ចំនួន ២០០៤៩គ្រឿង បានមកបង់ពន្ធ កក់ប្រាក់ និងចុះបញ្ជី តែក្នុងនោះមានតែរថយន្តចំនួន១៨ ៤១៤គ្រឿងទេ ដែលបានបង់ពន្ធតាមនិតិវិធីច្បាប់ ដោយទទួលបានប្រាក់ពន្ធអាករចំនួន១០៦លានដុល្លារ និងនៅសល់ជិត២ពាន់គ្រឿង ទៀតដែលមិនបានមកបង់ពន្ធតាមនិតិវិធី។

លោកថា ក្នុងយុទ្ធនាការដំណាក់កាលទី១ មានរថយន្តសរុបចំនួន៩៧៥៣គ្រឿង បានមកបំពេញកាតព្វកិច្ចពន្ធ និងកក់ប្រាក់ ដោយទទួលបានចំណូលប្រមាណជាង៧៦លានដុល្លារ។ ក្នុងនោះរថយន្តចង្កូតឆ្វេង ចំនួន២៧១៣គ្រឿង និងរថយន្តចង្កូតស្តាំដែលមកកក់ប្រាក់មានចំនួន ៧០៤០គ្រឿង (តែរថយន្តដែលកក់ប្រាក់ ហើយបង្វែរប្រាក់កក់ទៅជាប្រាក់ពន្ធ មានចំនួន៧០២៧ និងនៅសល់ចំនួន១៣គ្រឿងទៀត មិនបានមកបញ្ចប់និតិបង្វែរប្រាក់កក់ទៅជាប្រាក់បង់ពន្ធ) ។
ចំណែកក្នុងយុទ្ធការដំណាក់កាលទី២ ដែលចាប់ផ្តើមពីថ្ងៃ ៧ ដល់ថ្ងៃទី៣១ខែកក្កដា និងបានពន្យារហូតដល់៣១ធ្នូ ឆ្នាំ២០២២ គយប្រមូលពន្ធជាង៣០លានដុល្លារ ពីរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង។

លោកបានឱ្យដឹងថា ក្នុងដំណាក់កាលទី២នេះ គឺជាដំណាក់ផ្តោតទៅលើការប្រមូលរថយន្តចង្កូតស្តាំដែលមិនកែចង្កូត ក្នុងនោះ មានរថយន្តចំនួនជាង ៩៨៥៥គ្រឿង បានមកចុះបញ្ជី ។ គិតមកដល់ថ្ងៃឱសានគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តចំនួន ៧៩១០ គ្រឿង ដែលម្ចាស់បានមកបំពេញកតព្វកិច្ចពន្ធ ដោយប្រមូលបានថវិកាជាង ២៦ លានដុល្លារ ដូច្នេះនៅសល់ ១៩៤៥គ្រឿងទៀត មិនបានមកបំពេញកាតព្វកិច្ចពន្ធទេ។ ទន្ទឹមគ្នានេះ នៅក្នុងដំណាក់កាលទី២នេះ គយក៏បានប្រមូលពន្ធពីរថយន្តចង្វេត ផងដែរ ដោយសារម្ចាស់បានខកខាន ក្នុងការមកបំពេញកាតព្វពន្ធកាលពីដំណាក់កាលទី១ ដែលមានចំនួន៤៤១គ្រឿង និងទទួលបានថវិកាប្រមាណជិត ៤លានដុល្លារ។

លោកបានឱ្យដឹងថា ចំពោះរថយន្តដែលនៅសល់មិនបានមកបំពេញកាតព្វកិច្ចពន្ធទាំងជិត២ពាន់គ្រឿងនេះ ត្រូវបានប៉ាន់ប្រមាណថា រថយន្តមួយគ្រឿងជាប់កាតព្វកិច្ចពន្ធ ជាង៣ពាន់ដុល្លារ ដូច្នេះសុរបទាំងអស់ស្មើនឹងជាង៦លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង