ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំរៀបចំវេទិកាកំរិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំរៀបចំវេទិកាកំរិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ឆ្នាំ២០២៣ ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ» ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែកុម្ភះ ឆ្នាំ២០២៣ ខាងមុខនេះ នៅខេត្តសៀមរាប។
