**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមប្រទេសប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ចូលជួបសម្ដែងការគួរសម។

ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ សម្ដេច សូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់របស់ គណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។

សម្ដេចក្រឡាហោម បានជម្រាបជូនគណៈប្រតិភូថា សម្ដេច សូមចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្ត និងឆន្ទះដ៏មោះមុតរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួន ទាំងក្នុងក្របខណ្ឌកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្តបម្រើឱ្យការងារទាំងនេះ និងការអនុវត្តទៅនឹងកិច្ចការងារមួយចំនួន ដែលតម្រូវឱ្យខាងស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិ។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនបន្ថែមដែរថា ទន្ទឹមនឹងការកសាងនូវលិខិតបទដ្ឋានគតិយុត្តបម្រើឱ្យកិច្ចការទាំងនេះ កម្ពុជា ក៏បានពិនិត្យ និងកែសម្រួល ព្រមទាំងពង្រឹងយន្តការដឹកនាំការងារនេះយ៉ាងសកម្មផងដែរ ទាំងយន្តការកម្រិតថ្នាក់ជាតិ គឺកម្រិតនយោបាយ ទាំងយន្តការកម្រិតបច្ចេកទេស ដោយក្នុងនោះបានរៀបចំជាអនុគណៈកម្មាធិការ ដែលមានសមត្ថកិច្ចទៅលើកិច្ចការពាក់ព័ន្ធទៅតាមវិស័យទទួលខុសត្រូវរៀងៗខ្លួន នៅក្នុងដែនសមត្ថកិច្ច ដែលពាក់ព័ន្ធទៅលើកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យនេះ ហើយកម្ពុជា ក៏កំពុងតែខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹងនូវយន្តការទាំងនេះ ព្រមទាំងពង្រីកនូវវិសាលភាពយន្តការទាំងនេះ ដើម្បីធ្វើយ៉ាងណាធានាដល់ប្រសិទ្ធិភាពការងារ ក៏ដូចនិរន្ដរភាពការងារនេះផងដែរ។

ក្រៅពីការងារកសាងលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំ ក៏ដូចជាការងារពង្រឹងយន្តការដឹកនាំ និងអនុវត្ត ហើយកម្ពុជាបានចាត់ទុកកិច្ចការនេះ គឺជាកិច្ចការដល់សំខាន់ និងការងារអាទិភាព ហើយមកដល់ពេលនេះ បានចាត់តាំងធ្វើការផ្សព្វផ្សាយការងារប្រឆាំងការងារសម្អាតប្រាក់ ហរិញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ជាបន្តបន្ទាប់សំដៅធ្វើយ៉ាងណា ផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ ក្នុងនោះក៏បានបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ ដើម្បីកៀរគរស្វែងរកការគាំទ្រនឹងការចូលរួម សំដៅធ្វើយ៉ាងណាចូលរួមអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន។

ជាការឆ្លើយតប តំណាងគណៈប្រតិភូ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង ជាក្រុមការងារសម្របសម្រួលថ្នាក់ជាតិរបស់កម្ពុជា ដែលបានសម្តែងការស្វាគមន៍ ព្រមទាំងផ្តល់ការបដិសណ្ធារកិច្ចយ៉ាងកក់ក្តៅចំពោះគណប្រតិភូដែលអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ គណៈប្រតិភូ ក៏បានធ្វើការកោតសរសើរចំពោះភាពបើកទូលាយ និងការចូលរួមយ៉ាងល្អប្រសើររបស់ក្រុមការងារនៅកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូ ក៏បានសម្តែងការកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះ ថ្វីដ្បិតកម្ពុជាក៏ដូចជាប្រទេសនានានៅទូទាំងសកលោក ទទួលរងនូវផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែកម្ពុជាបានអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដោយផ្តល់របាយការណ៍ជាបន្តបន្ទាប់ រហូតឈានដល់ដំណើរទស្សនកិច្ច on side visit របស់គណប្រតិភូនាឱកាសនេះ។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមានរបស់គណប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ក៏សូមជូនពរដល់ដំណើរទស្សនកិច្ចរបស់គណប្រតិភូប្រព្រឹត្តទៅដោយជោគជ័យ ជាមួយគ្នានេះដែរ សម្តេចផ្ទាល់ក្នុងនាមជាប្រធានគណកម្មធិការសម្របសម្រួលថ្នាក់ជាតិ ក៏ដូចជាគណៈកម្មការ និងក្រុមការងារត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ ជានិច្ចតាមតម្រូវការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង