**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម សក់ សេដ្ឋា ចាត់ទុកសេចក្ដីព្រាងផែនការ យុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ជាផែនទីបង្ហាញផ្លូវសម្រាប់ អភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានចាត់ទុកថា សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល គឺជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងដឹកនាំការងារដែលស្ថិតក្នុង ដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីត្រៀមខ្លួនឈានទៅរបត់ការងារកាន់តែទំនើប និងកាន់តែឆ្លាតវៃដូចទៅនឹង បណ្តាប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាសកលលោក។

ការលើកឡើងរបស់ឯកឧត្តម សក់ សេដ្ឋា ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២៣-២០២៧) នាថ្ងៃទី១១ មករានេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា ក្នុងនាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន ដោយមាននាយកដ្ឋានព័ត៌មានវិទ្យាជាសេនាធិការផ្ទាល់ ដែលបានរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល រយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃបានយ៉ាងល្អ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ផ្អែកតាមការរីកចម្រើនលើវិទ្យាសាស្ដ្រ និងបច្ចេកទេសនាពេលបច្ចុប្បន្ននេះ ផ្នែកបច្ចេកវិទ្យាឌីជីថលព័ត៌មាន ក៏មានសន្ទុះរីកចម្រើនខ្លាំងក្លាផងដែរ ប៉ុន្តែទន្ទឹមនឹងនេះវាក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិផងដែរ។ ឯកឧត្តមបន្ដថា យើងត្រូវតែពង្រឹងខ្លួនឯងលើវិស័យបច្ចេកវិទ្យាឌីជីថលព័ត៌មាននេះ ពីព្រោះបច្ចេកវិទ្យានេះក៏ជាកត្តាមួយក្នុងការប្រកួតប្រជែងរវាងបណ្តាប្រទេសជាច្រើននៅលើសកលលោកសម្រាប់ការអភិវឌ្ឍនានា ដែលចំណុចនេះក៏ជាផ្នែកមួយ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលឌីជីថលទាំងអស់ ដែលបានដឹកនាំ និងផ្ដល់ធាតុចូលសំខាន់ៗ ក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល ០៥ឆ្នាំនេះ។

ឯកឧត្តមក៏បានលើកឡើងបន្ថែមថា ចាប់ពេលនេះតទៅការងារពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលឌីជីថល គឺជារបត់ដឹកនាំថ្មីមួយ និងជាបដិវត្តន៍ថ្មីមួយក្នុងក្របខណ្ឌសង្គមសម័យទំនើប ហើយនេះមិនមែនសម្រាប់តែកម្ពុជាមួយទេ តែគឺស្ថិតក្នុងក្របខណ្ឌតំបន់ និងពិភពលោកផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានបន្ថែមដែរថា បច្ចេកវិទ្យាឌីជីថលនេះ គឺពិតជាទូលំទូលាយណាស់ក្នុងការអនុវត្ត ដូច្នេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់នោះ លុះណាគ្រប់ក្រសួង ស្ថាប័នទាំងអស់មានយន្តការច្បាស់លាស់ក្នុងការសហការរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង