**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាលា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាលា ក្នុងឱកាសដែលឯកឧត្តម នឹងត្រូវបញ្ចប់បេសកម្មការទូតនៅប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ និងមានសេចក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានកត់សម្គាល់នូវកិច្ចការងារសំខាន់ៗមួយចំនួនរួមមាន៖ ទី១.​ អូស្ដ្រាលី បានដើរតួនាទីយ៉ាងសកម្មក្នុងការជួយគាំទ្រដំណើរការការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលសម្ដេចបានចាត់ទុកថានេះ​គឺជាជោគជ័យដែលកម្ពុជាទទួលបានក្នុងកិច្ចការងារនេះ ដែលមានការចូលរួមចំណែក ជួយគាំទ្រពីរដ្ឋាភិបាល និងប្រជាជនអូស្ដ្រាលីផងដែរ។ ទី២. ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរដ្ឋាភិបាលអូស្ដ្រាលី បានចូលរួមចំណែកជួយគាំទ្រដល់កម្ពុជាផងដែរ​ ជាពិសេសនោះ​ គឺទៅលើកិច្ចការគណនេយ្យភាពសង្គម ដែលអូស្ដ្រាលី បានជួយគាំទ្រក្នុងដំណាក់កាលនេះ។

ក្រៅពីកិច្ចការសំខាន់ៗខាងលេីនេះ​ សម្ដេចក្រឡាហោម ក៏បានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងនគរបាលជាតិកម្ពុជា ជាមួយនឹងនគរបាលសហព័ន្ធអូស្ដ្រាលី រួមទាំងកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពកម្លាំងអនុវត្តច្បាប់ គឺភាគីទាំងពីរ នូវតែបន្ដកិច្ចសហប្រតិបត្តិការនេះ​ ដោយផ្អែកទៅលើឯកសារកិច្ចសហប្រតិបត្តិការ ដែលនៅមានជាធរមានជាមួយគ្នា និងកិច្ចព្រមព្រៀងនានាដែលកំពុងត្រូវបានអនុវត្តផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម សូមថ្លែងអំណរគុណចំពោះភាគីអូស្ដ្រាលី នូវការជួយគាំទ្រ
ផ្ដល់ការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាពដល់ការងារប្រយុទ្ធប្រឆាំងទៅនឹងការសម្អាតប្រាក់ និងគ្រឿងញៀន ដែលកិច្ចការងារនេះ ក៏បានរួមចំណែកផងដែរ​ ដល់ការងារប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

ជាមួយគ្នានោះ​ដែរ​ សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះថ្លែងអំណរគុណតាមរយៈ ឯកឧត្តម Pablo Kang ជូនចំពោះរដ្ឋាភិបាលអូស្ដ្រាលី ដែលបានផ្ដល់ការជួយគាំទ្រដល់ការងារទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលជាការរួមចំណែកក្នុងការលើកកម្ពស់នូវសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ទន្ទឹមនឹងនេះ ទំនាក់ទំនង លេីវិស័យទេសចរណ៍ ក៏មានការរីកចម្រើន និងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេស នៅក្រោយវិបត្តិជំងឺកូវីដ-១៩។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូន សម្ដេចក្រឡាហោម ថា ឯកឧត្តម បានអញ្ជើញមកដល់កម្ពុជា ក្នុងអំឡុងពេលនៃការចាប់ផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ប៉ុន្ដែឯកឧត្តម ពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។

ឯកឧត្តមក៏រីករាយក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់នូវការគាំទ្ររៀបចំនូវច្បាប់ ក៏ដូចជា លិខិតបទដ្ឋានគតិយុត្តមួយចំនួន ក្នុងនោះរួមមាន៖ សេចក្ដីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ មួយវិញទៀត គឺពាក់ព័ន្ធសេចក្ដីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលបច្ចុប្បន្នច្បាប់ទាំងពីរនេះបានចូលជាធរមាន និងដាក់ឱ្យដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជា រួចមកហើយ។

ក្រៅពីនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ក៏បានឯកភាពដូចអ្វីដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើង និងមានការវាយតម្លៃខ្ពស់ ព្រមទាំងកត់សម្គាល់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ នៅលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ជាពិសេសរវាងនគរបាលនៃភាគីទាំងពីរ ដែលរួមមានការងារបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងវិស័យអនុវត្តច្បាប់នៅជួរនគរបាលជាតិ ម្យ៉ាងទៀត វិស័យកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការការពារកេងប្រវ័ញ្ចទៅលើកុមារ ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងការងារអន្ដោប្រវេសន៍ ក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អផងដែរ ដោយភាគីអូស្ដ្រាលី បានផ្ដល់ការគាំទ្រវគ្គបណ្ដុះបណ្ដាល ក៏ដូចជា សម្ភារផ្សេងៗ គាំទ្រដល់ការងារអន្ដោប្រវេសន៍ជាដើម។

ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការទៅលើកិច្ចការងារនេះ ដោយឯកឧត្តមបានកត់សម្គាល់ ក៏ដូចជារំលឹកនូវបទពិសោធន៍ដ៏ល្អ ដែលមានជាមួយ សម្ដេចក្រឡាហោម ក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ កាលពីពេលកន្លងទៅ ក្នុងខេត្តបាត់ដំបង។

ពាក់ព័ន្ធទៅនឹងការងារនយោបាយ និងការបោះឆ្នោតនៅកម្ពុជា ឯកឧត្តមមានសេចក្ដីជឿជាក់ថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ ដែលនឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធបានចូលរួមប្រកួតប្រជែង ដោយសេរី ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះ។ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានថ្លែងអំណរគុណចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អដែលបាននាំមកនូវសមិទ្ធផលជាច្រើន រវាងភាគីអូស្ដ្រាលី ជាមួយក្រសួងមហាផ្ទៃកម្ពុជា។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានអរគុណបន្ថែមទៀតចំពោះការគាំទ្ររបស់អូស្ដ្រាលី មកដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការគាំទ្ររបស់អូស្ដ្រាលី មកដល់ការលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិកម្ពុជា។

ពាក់ព័ន្ធទៅនឹងដំណើរការត្រៀមលក្ខណៈសម្រាប់ការងារបោះឆ្នោត សម្ដេចក្រឡាហោម ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតថា ក្នុងនាមជាគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត សម្ដេចនឹងខិតខំធ្វើយ៉ាងណា​ សហការជាមួយនឹងតួអង្គពាក់ព័ន្ធជាពិសេសជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងណាធានាបាននូវបរិយាកាសសន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាលនៃការងារបោះឆ្នោត។​

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានជូនពរ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី សូមទទួលបានជោគជ័យនៅក្នុងបេសកម្មការងារថ្មី ហើយសម្ដេចបានបន្ថែមដែរ​ថា​ សម្តេចត្រៀមខ្លួនជានិច្ចក្នុងការបន្ដធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹង ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ដ្រាលី ប្រចាំកម្ពុជាបន្តទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង