**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

បទវិភាគ៖ឧបាយកលនយោបាយរបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិកមិនអាចរារាំងការស្តារសេដ្ឋកិច្ចចិនឡើងវិញយ៉ាងខ្លាំងក្លានោះទេ

—————————————-
“អ្នកវិនិយោគពិភពលោកទាំងមូលរំពឹងថានឹងត្រឡប់ទៅប្រទេសចិនវិញ ដើម្បីប្រកបអាជីវកម្ម ។” នាពេលថ្មីៗកន្លងទៅនេះ កាសែតFinancial Times របស់អង់គ្លេសបានផ្សាយដំណឹងដោយដកស្រង់ពីទស្សនៈរបស់អ្នកជំនាញនៃស្ថាប័នវិនិយោគដូចពោលខាងលើ ។ ចាប់ពីថ្ងៃទី៨ ខែមករាឡើងទៅ ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនបានឈានចូលដំណាក់កាលថ្មី ប្រការនេះបាននាំមកនូវជំនឿចិត្តយ៉ាងខ្លាំងដល់អ្នកវិនិយោគសកល ។
បច្ចុប្បន្ននេះ ក្នុងស្រុកចិន ចំនួនមនុស្សនៅទីផ្សារធំៗបានកើនឡើងជាបន្តបន្ទាប់ ទីផ្សារវប្បធម៌និងទេសចរណ៍មានភាពរស់រវើកឡើងវិញ គម្រោងវិស្វកម្មធំនិងសំខាន់នៃតំបន់ជាច្រើនបានបើកការដ្ឋានសាងសង់ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ទស្សនៈរបស់សេដ្ឋវិទូថា “ការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងក្លាកំពុងលេចចេញនៅចំពោះមុខ ។”
ក្នុងរយៈពេល៣ឆ្នាំកន្លងមក ជនជាតិអាមេរិកមួយចំនួនតែងតែរកបានទស្សនៈខុសឆ្គង ដើម្បីខំប្រឹងបង្ហាញមុខមាត់របស់ខ្លួន ។ ខណៈពេលការរីករាលដាលនៃជំងឺកូវីដ១៩មានសភាពធ្ងន់ធ្ងរ ប្រទេសចិនបានអនុវត្តគោលនយោបាយបង្ការជំងឺឆ្លងយ៉ាងតឹងរ៉ឹង ពួកគេបានអះអាងថា ប្រការនេះធ្វើឱ្យអ្នកវិនិយោគបរទេសធ្លាក់ចុះជំនឿចិត្ត និងពិបាកធ្វើអាជីវកម្ម ហើយបានទាមទារឱ្យចិន “បើកទ្វារ” ប៉ុន្តែខណៈពេលចិនបានកែសម្រួលវិធានការបង្ការជំងឺឆ្លងតាមពេលវេលានិងសភាពការណ៍ខុសៗគ្នា ពួកគេបែរជាអះអាងទៀតថា សភាពជំងឺឆ្លងរបស់ចិននឹងនាំមកនូវហានិភ័យដល់សហគ្រាសបរទេសនៅចិន ។ និយាយជារួម មិនថាចិនធ្វើយ៉ាងណា គោលបំណងរបស់ពួកគេមិនបានកែប្រែនោះទេ គឺរិះរកគ្រប់មធ្យោយបាយដើម្បី “ផ្ទេរ”ខ្សែសង្វាក់ឧស្សាហកម្មចេញពីប្រទេសចិន ។ ទង្វើស្តង់ដារពីរដ៏សុទ្ធសាធបែបនេះ បានបង្ហាញឱ្យឃើញនូវគំនិតលំអៀងដែលដក់ក្នុងផ្នត់គំនិត និងការប៉ុនប៉ងទប់ស្កាត់ដាក់សម្ពាធទៅលើប្រទេសចិនរបស់ជនជាតិអាមេរិកមួយចំនួន ។
ប៉ុន្តែ ពួកគេបានឃោសនាបំប៉ោងអស់រយៈពេលបីឆ្នាំក៏មិនបានឈានដល់គោលដៅរបស់ពួកគេដែរ ។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២០ ឆ្នាំ២០២១ និងពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២ អត្រាកំណើននៃការប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់ចិន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គឺ៦,២ភាគរយ ១៤,៩ភាគរយ និង៩,៩ភាគរយ ។ តួលេខទាំងនេះបានបង្ហាញថា ទីផ្សារចិនមានកម្លាំងទាក់ទាញយ៉ាងខ្លាំងជាប់ជានិច្ចចំពោះទុនបរទេស ។
ប្រការដែលអាចទាក់ទាញទុនបរទេស នៅមានឧត្តមភាពលើវិស័យខ្សែសង្វាក់ឧស្សាហកម្មរបស់ចិនដែលគ្មានអ្វីមកជំនួសបាន ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកវិនិយោគបរទេសបានពន្លឿនគ្រោងទុកគម្រោងនៅប្រទេសចិន គឺបានសម្លឹងមើលឃើញអនាគតអភិវឌ្ឍរបស់ប្រទេសចិន ។
ចាប់ពីថ្ងៃទី១ ខែមករាឡើងទៅ ចិនបានអនុវត្តជាផ្លូវការនូវ «បញ្ជីឈ្មោះឧស្សាហកម្មដែលលើកទឹកចិត្តឱ្យអ្នកវិនិយោគបរទេសបណ្តាក់ទុន ឆ្នាំ២០២២» ។ បញ្ជីឈ្មោះនេះនឹងផ្តល់ចន្លោះកាន់តែទូលំទូលាយដល់វិនិយោគិនបរទេសដែលបានបណ្តាក់ទុននៅចិន ហើយនឹងនាំមកនូវប្រាក់ចំណេញកាន់តែច្រើនសម្បើមផងដែរ ។
យើងងាកមកមើលសេដ្ឋកិច្ចរបស់អាមេរិក ពាក្យ “ថមថយចុះ” បានក្លាយជាគំនិតឯកភាពរួមដែលប៉ានប្រមាណទុកមុនរបស់សេដ្ឋវិទូនិងអ្នកវិនិយោគរួចទៅហើយ ។ នៅឆ្នាំ២០២២ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានដំឡើងការប្រាក់យ៉ាងខ្លាំង ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ក្នុងស្រុក ។ ឥស្សរជននៃមជ្ឈដ្ឋានសេដ្ឋកិច្ចអាមេរិកបានលើកឡើងថា នៅឆមាសទីមួយឆ្នាំនេះ ជនជាតិអាមេរិកប្រហែលនឹងរង “ការឈឺចាប់កាន់តែច្រើន” ។ សូមដាស់តឿនឱ្យអ្នកនយោបាយអាមេរិកមួយចំនួន គួរតែគ្រប់គ្រងកិច្ចការផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អសិន កុំចេះតែបង្ករឿងនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ។ ឧបាយកលនយោបាយមិនអាចទប់ទល់នឹងក្រឹត្យក្រមសេដ្ឋកិច្ចនោះទេ ការប៉ុនប៉ងបំបិទផ្លូវរបស់អ្នកដទៃ ទីបំផុតមុខជានឹងបំបិទផ្លូវរបស់ខ្លួនឯងជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង