មេបញ្ជាការប្រចាំតំបន់ប្រៀរ អញ្ជើញទស្សនៈកិច្ច ក្នុងបន្ទាយរបស់ កងអនុសេនាធំលេខ៤៣២

អាហ្វ្រិកកណ្តាល៖ អនុសេនីយ៍ឯក សេង សក្តិ នាយទាហានសម្របសម្រួល កងអនុសេនាធំសំណង់វិស្វកម្មលេខ៤៣២ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានឱ្យដឹងថា នៅថ្ងៃទី៩ខែ មករា ឆ្នាំ២០២៣ មេបញ្ជាការប្រចាំតំបន់ប្រៀរ Bridgadier general Khandaker Imd Shahidul Emran (Sector East Commander) បានអញ្ជើញមកទស្សនៈកិច្ច ក្នុងបន្ទាយ របស់ កងអនុសេនាធំលេខ៤៣២ ដោយបានទទួលស្វាគមន៍ពី លោក វរសេនីឯក ស៊ឹម សំអៀត មេបញ្ជាការកង។
បន្ទាប់ពីជួបសំណេះ សំណាលជាមួយកងកម្លាំងកម្ពុជា លោកបានអញ្ញើញទៅទស្សនៈកិច្ច កងកម្ទេចគ្រឿងផ្ទុះ កម្ពុជា ដែលកំពុងតែហ្វឹកហ្វឺនលំហាត់លើទីលានជាក់ស្តែង។ លោកបានធ្វើការកោត សរសើរចំពោះការខិតខំប្រឹងប្រែង របស់មេបញ្ជាការកងអនុសេនាធំ ដែលបានជំរុញអោយកង EOD នេះទទួលបានលទ្ធផលដ៏ល្អប្រសើរ។
ដោយឡែក នៅវេលម៉ោង១៤:៣០នាទីល្ងាចថ្ងៃដដែល លោក វរសេសេនីយ៍ត្រី អ៊ុង ប៊ុនធី នាយទាហានសេនាធិការទទួលបន្ទុក EOD បេចាំនៅ Bangui បានសហការគ្នាជាមួយមន្រ្តី UNMASSចំនួន ២រូប ដើម្បីជួយកែសម្រួលនូវចំណុច ខ្វះខាតមួយចំនួនក្នុងការហ្វឹកហ្វឺនរបស់ កងអនុសេនាតូចកម្ទេចគ្រឿងផ្ទុះ ដើម្បីត្រៀមការងារនៅថ្ងៃខាងមុខ៕
