**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

កម្លាំងមូលដ្ឋានទាំង៥ នៃការបង្កើតរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា

យើងទាំងអស់គ្នាបានដឹងហើយថា របបប្រល័យពូជសាសន៍ប៉ុលពត គឺឃោរឃៅមិនអាចទ្រាំទ្ររស់នៅបានទេ ដូច្នេះកាតព្វកិច្ចអាទិភាពបំផុត គឺធ្វើយ៉ាងណាប្រមែប្រមូលកម្លាំង ពីគ្រប់គោលដៅគ្រប់តំបន់ ដោយមិនគិតពីនិន្នាការខាងណាឡើយ។
ទោះបីមានពិការភាពក៏ដោយគឺត្រូវតែរួបរួមប្រមូលផ្ដុំដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតឱ្យខាងតែបាន! ដូច្នេះហើយបានជារណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជាអាចបង្កើតឡើង ដោយឈរលើមូលដ្ឋានកម្លាំង៥ ប៉ុន្តែក្នុងចំណោមទាំង៥នោះ មិនអាចជួបជុំគ្នាគ្រប់កូរ៉ុមនោះទេ។

ដោយសារតែកម្លាំងដែលដឹកនាំដោយសមមិត្ត សាយ ភូថង និងសមមិត្ត ទៀ បាញ់ ស្ថិតនៅក្នុងប្រទេសថៃដែលត្រូវលាក់ការ ទើបមិនអាចបង្ហាញមុខនៅថ្ងៃបង្កើតរណសិរ្ស។ ពោលគឺថ្ងៃទី២ ធ្នូ ១៩៧៨ ដែលបានបង្ហាញមុខត្រឹមតែ៤កម្លាំងប៉ុណ្ណោះ និងដែលបានត្រឹមតែទាក់ទងផ្ទៃក្នុងរួបរួមគ្នា ជាធ្លុងមួយដើម្បីផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ ពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។

កម្លាំងមូលដ្ឋានដ៏សំខាន់ទាំង៥រួមមាន៖
– ភាគីទី១ មានមូលដ្ឋាននៅភូមិភាគបូព៌ាដឹកនាំដោយសមមិត្ត ហេង សំរិន និងសមមិត្ត ជា ស៊ីម
– ភាគីទី២ មានមូលដ្ឋានភូមិភាគឦសាន្តដឹកនាំដោយសមមិត្ត ប៊ូ ថង ក្រោកឡើងបះបោរនៅឆ្នាំ ១៩៧៥
– ភាគីទី៣ ជាក្រុមកុម្មុយនិស្តដឹកនាំដោយបញ្ញវន្តធ្លាប់ទទួលការបណ្ដុះបណ្ដាលនៅទីក្រុងហាណូយមាន សមមិត្ត ចាន់ ស៊ី និងអ្នកដទៃទៀតដូចជា សមមិត្តប៉ែន សុវណ្ណ និងសមមិត្ត ជា សុទ្ធ
– ភាគីទី៤ ជាកម្លាំងថ្មីបង្កើតឡើងដោយ សមមិត្ត ហ៊ុន សែន
– ភាគីទី៥ មានមូលដ្ឋាននៅភូមិភាគនិរតីដឹកនាំដោយសមមិត្ត សាយ ភូថង និងសមមិត្ត ទៀ បាញ់ ជាក្រុមចលនាប្រឆាំងខ្មែរក្រហមក្នុងទឹកដីថៃ។

ស្មារតី២ធ្នូនៃកម្លាំងរណសិរ្សកាន់តែស្រួចស្រាលត្របាញ់ចូលគ្នាដើរតាមខ្សែបន្ទាត់តែមួយ គោលដៅតែមួយ និងបុព្វហេតុតែមួយ។ ជាក់ស្តែងរចនាសម្ព័ន្ធដឹកនាំរបស់ “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” វិញមានចំនួន៨ក្បាលម៉ាស៊ីន ដូចខាងក្រោម៖
១. សមមិត្ត ហេង សំរិន
២. សមមិត្ត ជា ស៊ីម
៣. សមមិត្ត ហ៊ុន សែន
៤. សមមិត្ត ប៉ែន សុវណ្ណ
៥. សមមិត្ត រស់ សម័យ
៦. សមមិត្ត ប៊ូ ថង
៧. សមមិត្ត ប៊ុន មី
៨. សមមិត្ត ស៊ើយ កែវ។

ក្រោយការរៀបចំកម្លាំងរណសិរ្ស គឺបានចំណាយពេលត្រឹម២៨ថ្ងៃប៉ុណ្ណោះ ដើម្បីរំដោះបានខេត្តដំបូងនៅក្នុងប្រទេស នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ ពោលគឺខេត្តក្រចេះតែម្តង។ នៅថ្ងៃទី៣១ កងកម្លាំងរណសិរ្សក៏រំដោះខេត្តរតនគិរីបាន ហើយវាឆ្ពោះទៅក្រុងភ្នំពេញ និងបានយករដ្ឋធានីនេះទាំងស្រុង នៅថ្ងៃទី៧ មករា ១៩៧៩ ដែលជាទីតាំងរដ្ឋបាលដ៏សំខាន់ និងជាបេះដូងរបស់ប្រទេសទាំងមូល។ ហើយបានកំណត់ជា ជ័យជម្នះនិងជាថ្ងៃកំណើតទី២ នៃប្រជាជាតិខ្មែរទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង