ស្នងការនគរបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីដាក់ផែនការការពាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីដាក់ផែនការការពាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩~០៧.០១.២០២៣)។ ដោយមានអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង និងលោក អធិការនគរបាលក្រុង-ស្រុក ទាំង ៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ៕
