នគរបាលស្រុកមោងឫស្សីបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាពីរនាក់ ករណីគ្រឿងញៀន

បាត់ដំបង៖ នគរបាលស្រុកមោងឫស្សី នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុកចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី០៤ ភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនួន១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងការបង្ក្រាបនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន ទី១.ឈ្មោះ លីវ សុឃឿម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី២.ឈ្មោះ ឆោម សុភ័ក្ត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.៥០ក្រាម ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
-កាបូបលុយចំនួន ០១ ។
-លុយខ្មែរចំនួន ៨១៨,៥០០រៀល (ប៉ែតសិបមួយម៉ឺនប្រាំបីពាន់ប្រាំរយរៀល) ។
-លុយបាតចំនួន ១២០០បាត ។
-ដែកកេះចំនួន ០៣ ។
-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
-ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1Y- 3640 ។
បច្ចុប្បន្ន ជនសង័្សយទាំងពីរនាក់ រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកមោងឫស្សីកំពុងរៀបចំ សំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី៕
