ធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ស្ទឹងកែប ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញ

ភ្នំពេញ៖ ទឹកធ្លាក់ស្ទឹងកែប ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួត អ្នកទេសចរណ៍ដែលចូលចិត្តធម្មជាតិ និងស្តាប់សម្លេងទឹកហូរ។
ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។
ទឹកធ្លាក់នេះមានចម្ងាយ ៣១គីឡូ ម៉ែត្រ ពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។ ត្រូវធ្វើដំណើរឡាន/ម៉ូតូ ២៩៥គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ទៅស្រុកថ្មបាំងនិង ១៨គីឡូ ម៉ែត្រ ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ ឃុំតាទៃ។ ថ្មើរជើង ចម្ងាយ ១៣គីឡូ ម៉ែត្រ ភូមិត្រពាំងខ្នារ ទៅទឹកធ្លាក់ស្ទឹងកែប៕
