រដ្ឋបាលក្រុងព្រះសីហនុ៖ ឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេងកម្សាន្ត គឺមិនមានការបង់ប្រាក់នោះទេ

ភ្នំពេញ៖ រដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេងកម្សាន្ត គឺមិនមានការបង់ប្រាក់នោះទេ។
រដ្ឋបាលក្រុងបញ្ជាក់ថា ចំពោះការមកលេងកម្សាន្តនៅតាមឆ្នេរ គឺមិនមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។
ករណីបងប្អូនជួបប្រទះការទារលុយកាក់ សូមទាក់ទងក្រុមការងារ៖ 096 723 6600៕
