ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំប្រជុំពិនិត្យពី វឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន បានអញ្ជើញដឹកនាំប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្តរបស់នាយកដ្ឋានទំនាក់ទំនងអន្តរជាតិសម្រាប់ឆ្នាំ២០២២ និង២០២៣។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករងទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងឯកឧត្តម ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ឯកឧត្តម ប្រធាននាយកដ្ឋានព័ត៌មាន ឯកឧត្តមប្រធាននាយកដ្ឋានពិធីការ ព្រមទាំងមន្រ្តីនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ៕
