ទីណាមានជនរងគ្រោះទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមក្រុមការងារសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រូចឆ្មារ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំជំនីក ព្រមទាំងសហការីទៅចូលរួមរំលែកទុក្ខគ្រួសារលោក សុះ រី អាយុ៥២ឆ្នាំ ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ស្មើជិវិតដោយសាររោគាពាធ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះដែរ លោកនាយករងសាខា បានពាំនាំសារពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាខេត្ត និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ ដែលត្រូវកូនចៅ ជាក្មួយ ជាបងប្អូន និងជាមិត្តភក្តិ។ល។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ឱ្យប្រោសដល់ដួងវិញ្ញាណក្ខន្ធនៃសពខាងលើសូមបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈដែលបានផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕