ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំពេញអង្គបូកសរុបរបាយការណ៍ លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គបូកសរុបរបាយការណ៍ លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ៕
