នាយសេនាធិការរងយោធភូមិភាគទី៥ អញ្ជើញអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតី ជូនដល់អង្គភាពវរសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរងយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតី ឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការវរសេនាតូចលេខ៥២៣ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យ កងពល ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ចំណុះវរសេនាតូចលេខ៥២៣ កងពលតូថ្មើរជើងលេខ៥២។
លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ បានផ្សព្វផ្សាយការវិវឌ្ឍន៍សភាពការណ៍ ជាតិ អន្តរជាតិ ច្បាប់លន្ខន្តិក: បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ឱ្យដល់នាយទាហាន នាយទាហានរង និងពលទាហាន យល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែម ពិសេសកុំឲ្យចាញ់បោកមនោគមន៍វិជ្ជា សង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត។
លោកឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ទៅលើភារកិច្ចជាយោធិនត្រូវស្មោះត្រង់ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារឲ្យបានដាច់ខាតនូវបូរណភាពដែនដី និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់ជនអគតិ ដែលមានបំណងបំផ្លាញសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល របស់ប្រទេសជាតិមាតុភូមិ និងប្រជាជន៕
