សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាលើកទឹកចិត្ត ១០លានរៀល ដល់អ្នកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ដែលបានចូល ប្រឡងបាក់ឌុបហើយធ្លាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់អ្នកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ដែលបានចូលរួមប្រឡងបាក់ឌុបហើយធ្លាក់ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យាងដូច្នេះថា «ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជិវិត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ដែលបានចូល ប្រឡងបាក់ឌុបហើយធ្លាក់នូវថវិកាចំនួន ១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នា២០២៣ខាងមុខ» ។
