**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

លោក Xi Jinping នៅក្នុងស្រែចម្ការ

………………………………
ស្រែចម្ការជាកន្លែងដែលលោក Xi Jinping ប្រធានរដ្ឋចិនតែងចុះទៅត្រួតពិនិត្យពេលលោកចុះទៅ ធ្វើការ នៅ មូលដ្ឋាន។ ពេញមួយឆ្នាំ២០២២ លោកបានចុះទៅស្រែចម្ការជាច្រើនលើក តើប្រមូលស្បៀងបានច្រើនឬតិច តើកសិឧស្សហកម្មអភិវឌ្ឍយ៉ាងដូចម្តេច តើបងប្អូនកសិករទទួលបានប្រាក់ចំណូលច្រើនទេ រឿងរ៉ាវទាំងនេះលោកបានតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំង។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំនេះ លោក Xi Jinping បានទៅពិនិត្យការងារនៅភូមិYongfengខេត្តSichuan ដែលស្ថិតនៅតំបន់ភាគនីរតីប្រទេសចិន លោកបានដើរក្នុងស្រែពិនិត្យសភាពលូតលាស់នៃសំណាប និងបានសួរនាំពីស្ថានភាពដាំសំណាបជាមួយអ្នកជំនាញកសិកម្មដែលឈរនៅក្បែរ។ ស្រែក្នុងភូមិនោះជាមូលដ្ឋានដាំដំណាំស្រូវតាមស្តង់ដារខ្ពស់ ស្រូវចំនួនជាង១០០ប្រភេទត្រូវសាកល្បងដាំនៅនេះ ដើម្បីយកមកប្រៀបធៀបគ្នារហូតដល់ជ្រើសរើសបានប្រភេទពូជល្អប្រសើរដែលងាយដាំដុះជាទូទៅបាន ពោលគឺស្វែងរកគ្រាប់ពូជស្រូវល្អដើម្បីផ្តល់មូលដ្ឋានដ៏រឹងមាំដល់ការប្រមូលផលបានច្រើន។ លោក Xi Jinping បានគូសបញ្ជាក់ថា ចិននឹងបន្តជំរុញទំនើបកម្មនៃកសិកម្មដែលប្រកបដោយភាពបៃតង អេកូឡូស៊ី និងមានប្រសិទ្ធភាពខ្ពស់។
កាលពីខែមេសាឆ្នាំនេះ លោក Xi Jinping បានចុះទៅត្រួតពិនិត្យការងារនៅខេត្តHainan ភាគខាងត្បូងប្រទេសចិន ហើយលោកបានទៅដល់បន្ទប់ពិសោធន៍គ្រាប់ពូជថ្នាក់ជាតិភ្លាម និងបានបញ្ជាក់ថា ត្រូវសម្រេចសុវត្ថិភាពស្បៀងអាហារដោយពឹងផ្អែកលើគ្រាប់ពូជរបស់ខ្លួន។ គួរបញ្ជាក់ថាតាមទិន្នន័យថ្មីបំផុតដែលក្រសួងកសិកម្មនិងជនបទចិនទើបប្រកាសបានដឹងថា បច្ចុប្បន្ននេះអត្រាគ្រាប់ពូជល្អរបស់ដំណាំចិនបានលើសពី៩៦% ក្នុងនោះទំហំដែលប្រើគ្រាប់ពូជម្ចាស់ការរបស់ចិនមានដល់ទៅ ៩៥% ពោលគឺស្បៀងអាហារដែលផ្គត់ផ្គង់ឱ្យប្រជាជនចិនភាគច្រើនគឺទទួលបានការដាំដុះគ្រាប់ពូជរបស់ប្រទេសចិន។
ពេលចុះទៅក្នុងស្រែចម្ការ លោក Xi Jinping យកចិត្តទុកដាក់នឹងសភាពលូតលាស់នៃដំណាំផង ផ្តោតសំខាន់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់កសិករផង។ កាលពីខែកក្កដា ឆ្នាំនេះ លោក Xi Jinping បានទៅធ្វើការនៅភូមិភាគស្វយ័ត្នXinjiang នៃភាគពាយ័ព្យចិន លោកបានទៅដល់សួនចម្ការផ្លែទំពាំងបាយជូរស្វែងយល់ពីការអភិវឌ្ឍឧស្សាហកម្មផ្លែឈើពិសេសនៃកន្លែងជុំវិញ ហើយលោកបានបញ្ជាក់ថា ត្រូវបន្តជំរុញឱ្យវិស័យវប្បធម៌និងទសេចរណ៍អភិវឌ្ឍន៍ជាមួយគ្នា ដើម្បីក្លាយជាឧស្សាហកម្មតំឡើងប្រាក់ចំណូលរបស់ប្រជាកសិករ។
ឧស្សាហកម្មអភិវឌ្ឍយ៉ាងល្អគឺជាចំណែកសំខាន់នៃការអភិវឌ្ឍន៍ជនបទ។ កាលពីខែតុលាឆ្នាំនេះ លោក Xi Jinping បានទៅដល់ខេត្ត Shanxi ។ ឆ្នាំនេះផ្លែប៉ោមទទួលបានផ្លែច្រើន លោកបានទៅពិនិត្យផ្ទាល់ក្នុងចម្ការផ្លែប៉ោមនៃភូមិ Nangou ក្រុង Yanan បានសួរយ៉ាងលម្អិតអំពីបច្ចេកទេសដាំផ្លែប៉ោម តម្លៃលក់ ចំណូលរបស់អ្នកភូមិជាដើម។ ផ្លែប៉ោមទីនេះត្រូវបានលក់ទៅកាន់គ្រប់កន្លែងទូទាំងប្រទេសចិន និងនាំចេញទៅប្រទេសអាស៊ីអាគ្នេយ៍ រហូតដល់ត្រូវបានដឹកជញ្ជូនចូលក្នុងស្ថានីយអវកាសប្រទេសចិនទៀតផង។
ឱនមើលសភាពលូតលាស់របស់សំណាប សំណេះសំណាលគ្នាលេងជាមួយកសិករ លោក Xi Jinping តែងចុះទៅស្រែចម្ការ ដើម្បីស្វែងយល់ពីការងារកសិកម្មដោយផ្ទាល់ ព្រោះលោកយកចិត្តទុកដាក់នឹងបញ្ហាសុវត្ថិភាពស្បៀងអាហាររបស់ប្រទេសចិនជារហូត យកចិត្តទុកដាក់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចិនជារហូត៕

 

 

អត្ថបទដែលជាប់ទាក់ទង