សម្ដេចតេជោ ហ៊ុន សែន៖ សូមកុំខ្លាចនគរបាលចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិត ឬរបួសពិការ

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍ពេលបើកបរ ។
សម្ដេចតេជោបញ្ជាក់ថា «សូមកុំខ្លាចនគរបាលចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិត ឬរបួសពិការ» ។
