មុខសញ្ញាលួចកាត់យកខ្សែភ្លើងពេលយប់ នៅក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

ភ្នំពេញ៖ កម្លាំងក្រុមអន្តរាគមន៍ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបករណីលួច កាត់យកខ្សែភ្លើង១ ករណី នៅក្រុបបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនខាងលើនេះធ្វើឡើងចាប់ពីវេលាម៉ោង ០២និង៤០នាទីយប់ រំលងអធ្រាត្រ រហូតដល់វេលាម៉ោង ០៧និង០០នាទីព្រឹក នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាន នៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២២នេះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ៖ទី១- ឈ្មោះ រឿម សុខ ហៅ ចៃ ភេទប្រុស អាយុ ២៤ឆ្នាំ , ទី២- ឈ្មោះ ផេន លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៣-ឈ្មោះ នី មករា ភេទប្រុស អាយុ ២២ឆ្នាំ, ទី៤-ឈ្មោះ យ៉ា កក្កដា ហៅ វែង ភេទប្រុស អាយុ ២៩ឆ្នាំ, ទី៥-ឈ្មោះ សាយ សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ, ទី៦-ឈ្មោះ សុខ ចិត្ត ហៅ អេតចាយ ភេទប្រុស អាយុ ២៩ឆ្នាំ ទាំង០៦នាក់មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង.
វត្ថុតាងដកហូតរួមមាន ៖– កង់ ចំនួន ០២គ្រឿង– កំណាត់ដែកមួយចំនួន – កន្ត្រៃ ចំនួន០១ – ដង្កាប់ ចំនួន០១– ខ្សែភ្លើង មួយចំនួន ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងដើម្បី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
