**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាព ខ្លោងទ្វារ របង និងសមិទ្ធផលនានានៃមណ្ឌលសុខភាពត្រពាំងព្រីង

 

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលោកជំទាវ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាព ខ្លោងទ្វារ របង និងសមិទ្ធផលនានានៃមណ្ឌលសុខភាពត្រពាំងព្រីង ស្ថិតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក លោកស្រីប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានតាមភូមិ និងឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុប ៦០០នាក់។

មានមតិសំណេះសំណាលនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំត្រពាំងព្រីង និងទូទាំងស្រុកតំបែរ និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ ប្រការ។ ហើយតាមរយៈអង្គការភូមិសន្តិភាពអន្តរជាតិ ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាជនខ្មែរយើងកំពុងរស់នៅប្រទេសអាឡឺម៉ង់ ដែលបានរួមគ្នាលះបង់ថវិការផ្ទាល់ខ្លួនសរុប ៨០,០០០ ដុល្លារអាមេរិក ដើម្បីសាងសងអគារមណ្ឌលសុខភាពត្រពាំងព្រីងនេះឡើងយ៉ាងល្អប្រណិត។ ឯកឧត្តមបន្ថែមថា សកម្មភាពនេះគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនបងប្អូនប្រជាជននៅមូលដ្ឋាន ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារក។

ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តម លោកជំទាវប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កំលាំងកាយចិត្តដោះស្រាយរាល់កង្វះខាត ទុក្ខលំបាក និងបញ្ហារបស់ប្រជាជនយើងជាប្រចាំ។ ជាក់ស្តែង មណ្ឌលសុខភាពត្រពាំងព្រីងដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាព្រឹកនេះ គឺមិនអាចដំណើរការបាននោះទេបើមិនមានថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និងក្រុមការងារចុះមូលដ្ឋានទាំងអស់ចូលរួមបរិច្ចាគជាដី ជាគ្រឿងចក្រ ខ្លោងទ្វារ របង និងសម្ភារៈបរិក្ខារពេទ្យនានាសរុប ៣១ ២១៥ ដុល្លារអាមេរិកបន្ថែមទៀត។ កាន់តែពិសេសនោះ មណ្ឌលសុខភាពពីរបន្ថែមទៀត គឺនៅឃុំនាងទើត និងឃុំគោកស្រុក ស្រុកតំបែរនឹងចាប់ផ្តើមដំណើរការសាងសងនាពេលឆាប់ៗខាងមុខនេះផងដែរ។

សមិទ្ធផលទាំងអស់នេះ បាននិងកំពុងផ្តល់ជូនមកនូវការថែទាំសុខភាពយ៉ាងល្អប្រពៃជូនប្រជាជនយើងទាំងអស់ ហើយការងារនេះគឺជាការងារស្នូលរបស់រាជ​រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហើយសម្តេចតេជោនឹងបន្តរួមសុខរួមទុក្ខជាមួយប្រជាជនយើងជារៀងរហូត។ ហេតុនេះ ប្រជាជននៅទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវបន្តគាំទ្រ និង​បោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ហើយដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឯកឧត្តមក៏បានព្រះគេននូវថវិកាចំនួន ៥លានរៀលជូនដល់វត្តស្រែកក និង៥លានរៀលបន្ថែមទៀតជូនដល់វត្តបង្ហើរខ្លែង។ សម្រាប់វត្តត្រពាំងព្រីង ឯកឧត្តមក៏បានព្រះគេននូវថវិកាចំនួន ៣០លានរៀលផងដែរ ដែលក្នុងនោះ ថវិការបស់ឯកឧត្តមផ្ទាល់ចំនួន ១០លានរៀល ថវិការបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ១០លានរៀល និងថវិការបស់ក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងព្រីងចំនួន ១០លានរៀល។ ឧបត្ថម្ភកុំព្យូទ័រសម្រាប់ប្រជាការពារឃុំចំនួន ១គ្រឿង និងថវិកាជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមនាព្រឹកនេះគឺក្នុងម្នាក់ៗទទួលបាន ២០ ០០០រៀល។

សូមជម្រាបជូនថា មណ្ឌលសុខភាពត្រពាំងព្រីងមានផ្ទៃដី ៥ ៤៦៩ម៉ែត្រការ៉េ មានអគារ ២ខ្នង គឺអគារមួយខ្នងបណ្តោយ ១៤ម៉ែត្រ និងទទឹង ៨,៨ម៉ែត្រសម្រាប់ទទួលពិនិត្យជំងឺទូទៅ ផ្តល់ថ្នាំបង្ការ ពិនិត្យផ្ទៃពោះ ឃ្លាំងឱសថ និងអគារមួយទៀតទំហំបណ្តោយ ៨ម៉ែត្រ និងទទឹង ៥,៤ម៉ែត្រសម្រាប់ស្ត្រីរង់ចាំសម្រាល សរុបថវិកាចំនួន ១១១,២១៥ ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង