**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ម្ហូបអាហារខេត្តបាត់ដំបង ក្នុងឱកាសអ បអរសាទរពិធីបុណ្យឆ្លងឆ្នាំសាកលឆ្នាំ២០២២-២០២៣ខាងមុខ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំនូវព្រឹត្តិកា
រណ៍នៃការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង រយៈពេល០២ថ្ងៃ ក្នុងឱកាសអបអរសាទរនៃពិធីបុណ្យឆ្លងឆ្នាំសាកលឆ្នាំ២០២២
ឈានចូលឆ្នាំ២០២៣ខាងមុខ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០-៣១ខែធ្នូឆ្នាំ២០២២ឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២ ដោយផ្តោតសំខាន់ ក្នុងការឆ្លងនូវពង្រាងគម្រោងប្លង់មេដែលទាក់ទិនផែនការស
កម្មភាពជាក់លាក់ក្នុងការកំណត់យកគោលដៅសម្រាប់ការរៀបចំនិងការប្រព្រឹត្តទៅ នៃសកម្មភាពចូលរួមរបស់ស្ថាប័ន មន្ទីរ អង្គភាព អាជ្ជាធរពាក់ព័ន្ធនិងបងប្អូនអាជីវករ ជាពិសេសពីម្ចាស់បណ្តាភោជនីយដ្ឋានក្នុងខេត្ត ដែលមានបំណងចូលរួមក្នុងការ ដាក់បង្ហាញម្ហូបអាហារដែលខ្លួនមាន និងល្បីសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានចូលរួមកម្សាន្ត និងទស្សនាក្នុងឱកាសនេះ ផងដែរ។

ហើយអ្វីដែល ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តោតការចាប់អារម្មណ៍ និងបានជម្រុញដល់ស្ថាប័នមន្ទីរពាក់ព័ន្ធជាពិសេស
មន្ទីរវប្បធម៌ខេត្តនិងមន្ទីរទេសចរណ៍ខេត្ត ត្រូវតែនាំយកនូវមុខម្ហូបខ្មែរដែលបាត់បង់និងកំពុងតែមានការពេញនិយមល្បីៗនៅក្នុងខេត្ត ត្រូវយក
មកដាក់តាំងបង្ហាញនិងបំផុសអ្នកដែលមានថ្វីដៃក្នុងការចម្អិនដាំស្លប្រភេទមុខម្ហូបទាំងនោះឲ្យពួកគេបានចូលរួមតាមរយៈនៃការលើកទឹកចិត្តដើម្បីយកមកបង្ងាញឲ្យគេបានឃើញ បានដឹង បានស្គាល់ និងអាចភ្លក់រសជាតិ ពីម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបងយើងបាន តាមរយៈពិព័រណ៍ម្ហូបនេះ។

តាមរយៈបទបង្ហាញនិងការលើកឡើងរបស់លោក អ៊ុចអ៊ុំ ភិនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ នៅកម្ពុជាគឺមានមុខម្ហូបប្លែកៗទៅតាមតំបន់នីមួយៗ។ ហើយភាពសម្បូរបែបនិងភាពច្នៃប្រឌិតនិងថ្វីដៃនៃ
ការចម្អិនម្ហូបអាហារឲ្យមានឱរសជាតិឆ្ងាញ់ក៏សបញ្ជាក់ពីភាពស៊ីវិល័យ និងជាតឹកតាងដែលឆ្លុះបញ្ចាំងបង្ហាញនូវអត្តសញ្ញាណរបស់ប្រជាពល
រដ្ឋ ដែលរស់នៅតាមតំបន់នីមួយៗក្នុងប្រទេសកម្ពុជាយើង ផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានរៀបរាប់បន្ថែមថា៖ ជាការពិតណាស់ ខេត្តបាត់ដំបង គឺជាខេត្តមួយដែលមានប្រវត្តិសាស្ត្រ
វប្បធម៌ ទំនៀមទំលាប់យ៉ាងសម្បូរបែបតាំងពីដើមរៀងមក។ ហើយអ្វីដែលជាការកត់សម្គាល់ទៀតសោតនោះ គឺភ្ញៀវទេសចរភាគច្រើន ជាពិសេ
សភ្ញៀវទេសចរក្នុងស្រុក ពេលដែលឮពីឈ្មោះបាត់ដំបង គេតែងតែនឹកឃើញដល់បទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ដែល
បានរៀបរាប់ពីមុខម្ហូបចំណីអាហារដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកនិពន្ធបានចងក្រងនូវប្រវត្តិនៃមុខម្ហូបដ៏ពេញនិយមនិងឈ្ងុយឆ្ងាញ់ ដូចជា៖ អាម៉ុកត្រី,
ផ្អកត្រីប្រៃ,ណែមត្រី,ក្រូចពោធិសាត់, ដូងខ្ទិះ…ដែលមានឱជារសឆ្ងាញ់ពិសារ ហើយក៏ជាស្នាដៃថ្វីដៃរបស់អ្នកបាត់ដំបង រហូតពេលខ្លះបានទាក់
ទាញដល់ភ្ញៀវទេសចរឲ្យមកលេង ដើម្បីបានភ្លក់និងស្គាល់នូវរសជាតិ និងមុខម្ហូបខ្លះៗដែលបានរៀបរាប់ខាងលើផងដែរ។

តាមរយៈនូវព្រឹត្តិការណ៍ខាងលើនេះ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឲ្យមានការដាក់តាំងពិព័ណ៌ផលិតផល ការសម្តែង សិល្បៈរបាំប្រពៃណីនិងរបាំប្រជាប្រីយ៍នៃមន្ទីរវប្បធម៌ខេត្តការសម្តែងសៀករបស់អង្គការហ្វាពន្កឺកម្ពុជា ការប្រគុំតន្ត្រីខ្នាតតូច-ធំ និងការអុជកាំជ្រួច ឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរ ការឈានចូលឆ្នាំថ្មីឆ្នាំសាកល នារាត្រីថ្ងៃទី០១ខែម
ករា ឆ្នាំ២០២៣ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង