****ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

អត្ថាធិប្បាយ៖ សមិទ្ធផលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ គឺជាទំនុកចិត្តសម្រាប់ប្រទេសចិន ក្នុងការបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការបង្ការ និងគ្រប់គ្រងរបស់ខ្លួន

 


……………………………….
អ្នកដែលឆ្លងជំងឺកូវីដ ១៩ អាចតាមដាន និងព្យាបាលនៅផ្ទះបាន ដោយមិន ត្រូវ អនុវត្ត វិធានការ បិទខ្ទប់ បណ្តោះអាសន្នក្នុង ទម្រង់ ណា ទាំងអស់ និង បញ្ឈប់ការ ពិនិត្យ លិខិតបញ្ជាក់ អវិជ្ជមាន កូវីដ ១៩ និង លេខកូដ សុខភាព ចំពោះ បុគ្គល ចល័ត ឆ្លងតំបន់ តទៅទៀត… មិនដល់មួយខែផងបន្ទាប់ពីរដ្ឋាភិបាលចិនបានចេញវិធានការបង្កើនប្រសិទ្ធិភាពចំនួន ២០ ចំណុច រួចមក ថ្មីៗនេះរដ្ឋាភិបាលចិនបានចេញផ្សាយវិធានការ ចំនួន ១០ ចំណុច បន្ថែមទៀត ដើម្បី ធ្វើ ឱ្យ ប្រសើរ ឡើងនូវ វិធានការទប់ស្កាត់ និង បំពេញ បន្ថែម ការ ទប់ ស្កាត់ ជំងឺកូវីដ ១៩។
វិធានការ អនុវត្តជាបន្តបន្ទាប់ មួយ ចំនួន ដូច ជា ការ បង្កើនប្រសិទ្ធភាព និងកែសម្រួលវិធានការបង្ការទប់ស្កាត់ ជំងឺ កូវីដ ១៩ ការ ត្រួតពិនិត្យការ បង្ការ និង គ្រប់គ្រងជំងឺកូវីដ ១៩ និង វឌ្ឍនភាព សង្គមសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើង និងការ កាត់បន្ថយឱ្យ ខាង តែ បាន នូវ ផលប៉ះពាល់នៃការរាតត្បាតជំងឺ កូវីដ ១៩ លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទទួល បាន ការ ចាប់ អារម្មណ៍ ពីគ្រប់មជ្ឈដ្ឋាន ។ ជំនឿចិត្ត លើ សមត្ថភាពក្នុងការអនុវត្តការបង្កើនប្រសិទ្ធភាព និងការកែសម្រួល បច្ចុប្បន្ននេះ គឺផ្អែកលើលទ្ធផលជាយុទ្ធសាស្ត្រសំខាន់ៗរបស់ ប្រទេស ចិន ក្នុងការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពនូវ ជំងឺរាតត្បាតប្រមូលផ្ដុំ ជាង១០០ករណី និងរលកចំនួន ៥ នៃការរាតត្បាតជាសកល ដោយ បាន ការពារសុវត្ថិភាព អាយុ ជីវិត និងសុខមាល ភាពរបស់ប្រជាជន រក្សាបាន អត្រាឆ្លង អត្រាឈឺ ធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់នៅកម្រិតទាបបំផុតក្នុងពិភពលោក។ នេះ មិន មែន ជា ការ ងាយ ស្រួល ទេ សម្រាប់ ប្រទេស ធំ មួយ ដែល មាន ប្រជាជន ជាង ១៤០០ លាន នាក់។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបន្តផ្តោតលើការផ្លាស់ប្តូរនៃស្ថានភាពការ រាតត្បាត នៃ ជំងឺកូវីដ ១៩ មានបច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យ ឱសថ ប្រកបដោយប្រសិទ្ធភាព សមត្ថភាពសង្គ្រោះព្យាបាល ការ ស៊ើប អង្កេត ជំងឺ រាតត្បាត បន្ត កើនឡើង យន្តការបង្ការ និងគ្រប់គ្រងគ្រាជំងឺឆ្លង ជាបន្ទាន់ បន្ត ល្អ ប្រសើរឡើង ជា លំដាប់ ។ ការ ស្រាវជ្រាវ បង្កើត វ៉ាក់សាំង និង ការ ចាក់វ៉ាក់សាំង ក៏ ទទួល បាន វឌ្ឍនភាព ជា វិជ្ជមាន អត្រានៃការចាក់វ៉ាក់សាំងពេញលេញនៃប្រជាជនទាំងមូលមានលើសពី៩០% ហើយរបាំងភាពស៊ាំ សម្រាប់ ការពារ ក៏ ត្រូវ បាន បង្កើត ឡើង យ៉ាង សកម្មផង ដែរ ។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការបង្ការ គ្រប់ គ្រង បណ្ដើរ ស្រាវជ្រាវបណ្ដើរ ដោយ តាមដានយ៉ាងជិតស្និទ្ធនូវបម្រែបម្រួល នៃមេរោគ ធ្វើបច្ចុប្បន្នភាពផែនការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ ផែនការរោគវិនិច្ឆ័យ និងការព្យាបាលធ្វើ បច្ចុប្បន្នភាព ដល់កំណែប្រែទីប្រាំបួន ដាក់ ចេញវិធានការបង្កើនប្រសិទ្ធភាពចំនួន ២០ និងវិធានការ បង្កើន ប្រសិទ្ធភាពមួយកម្រិត ទៀត ចំនួន ១០ចំណុច បន្ថែមទៀត យក ស្ថិរភាព នៃ យុទ្ធសាស្ត្រ និង ភាពបត់បែននៃវិធានការមក ដោះស្រាយភាព មិន ច្បាស់លាស់ នៃ ស្ថានការណ៍ ជំងឺកូវីដ១៩ ប្រកបដោយ ប្រសិទ្ធភាព ។
អ្វី ដែល ត្រូវ តែ ចង្អុល បង្ហាញ គឺ សមិទ្ធផលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ក្នុងរយៈពេលបី ឆ្នាំកន្លងមកនេះ បាន ធ្វើ ឱ្យ ការ បង្ការ និង គ្រប់ គ្រង ជំងឺកូវីដ ១៩ របស់ ប្រទេស ចិន ដើរ មក ដល់ ថ្ងៃនេះ ថែម ទាំង នាំ មក នូវកាលានុវត្តន៍ សម្រាប់ បន្ត ធ្វើ ឱ្យ ប្រសើរ និង ពេញលេញ នូវ យុទ្ធសាស្ត្រ និង វិធានការ បង្ការ និង គ្រប់ គ្រង។ ការ បង្កើនប្រសិទ្ធភាពបន្ថែមទៀតនូវ វិធានការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃ ជំងឺកូវីដ ១៩ គឺជាវិធានការមួយដែល ទទួលស្គាល់បម្រែបម្រួល និងឆ្លើយតបតាម បម្រែបម្រួល ។
មានលក្ខខណ្ឌជាមូលដ្ឋានសម្រាប់ការបង្កើនប្រសិទ្ធភាពបន្ថែមទៀត។ សមិទ្ធផលនៃ ការ ទប់ ស្កាត់ ជំងឺកូវីដ ១៩ ក្នុងរយៈពេលបី ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រទេស ចិន និង បណ្តាប្រទេសដទៃទៀតទទួល ភាពចុះខ្សោយ របស់ ជំងឺកូវីដ ១៩ប្រភេទអូមីក្រុង ហើយហានិភ័យសុខភាពទូទៅដែលប្រជាជនប្រឈមមុខ មាន ភាព ធូរស្រាល ។ ឆ្លើយតបយ៉ាងសកម្មចំពោះស្ថានភាពថ្មី និងភារកិច្ចថ្មីដែលការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩បច្ចុប្បន្នត្រូវ ប្រឈម ចាំបាច់ត្រូវចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីបង្កើនប្រសិទ្ធភាព “ដើរ ជំហាន តូចដោយមិនឈប់ស្ងៀម ” និងអនុម័តវិធានការបង្ការ និងគ្រប់គ្រងគោលដៅ កាន់ តែ លម្អិត និង អាច អនុវត្ត បាន ។មានមូលដ្ឋានវិទ្យាសាស្រ្តសម្រាប់ការបង្កើនប្រសិទ្ធភាពបន្ថែមទៀត។ ប្រទេសចិនតែងតែកែសម្រួល និងបង្កើនប្រសិទ្ធភាពវិធានការបង្ការ និងគ្រប់គ្រង រាល់ពេលតែងតែ មានការប្រុងប្រយ័ត្នខ្ពស់ បង្កើត ឡើង ដោយ ឈរ លើ មូលដ្ឋាន អនុវត្ត ការ បង្ការ និង គ្រប់ គ្រង មុនៗ ធ្វើការស្រាវជ្រាវ និងវិភាគ ស៊ីជម្រៅដោយយោង តាម បញ្ហាដែលបានរកឃើញក្នុងការអនុវត្ត។ រាល់ការបង្កើនប្រសិទ្ធភាព សង្កត់ធ្ងន់ទៅលើបែប បទ វិទ្យាសាស្ត្រ និងកាន់ តែ ច្បាស់លាស់ ដោយផ្តោតលើលក្ខណៈនៃមេរោគ ស្ថានភាពជំងឺរាតត្បាតអន្តរជាតិ និងក្នុងស្រុក និងការផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងក្នុងស្រុក និងអន្តរជាតិ ហើយធ្វើការកែតម្រូវទៅតាមពេលវេលា និងស្ថានភាព។
ការបង្កើនប្រសិទ្ធភាពបន្ថែមទៀតមានអត្ថន័យ ជាក់ស្តែង។ ម្យ៉ាង គឺ ប្រទេស ចិន នៅ តែមាន ហានិភ័យ នៃ ការ ឆ្លង ជំងឺ រាតត្បាត កូវីដ ១៩ ហើយអត្រានៃការវ៉ាក់សាំង ដល់មនុស្សចាស់នៅ មាន កម្រិត ហើយម្យ៉ាងវិញទៀត ប្រទេសចិនត្រូវសម្របសម្រួលទំនាក់ទំនងរវាងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ និង វឌ្ឍនភាព សេដ្ឋកិច្ច សង្គម រួមមាន ការផ្តល់សេវាវេជ្ជសាស្រ្តទាន់ពេលវេលា និងគ្រប់គ្រាន់ ដើម្បី សម្រេចបានលទ្ធផលបង្ការ និង គ្រប់គ្រង អតិបរមា ដោយ លះបង់ ជា អប្បបរមា ។ វិធានការបង្កើនប្រសិទ្ធភាពជាបន្តបន្ទាប់រួមមានការបង្ការ និងគ្រប់គ្រង ច្បាស់លាស់ វិធានការសំខាន់ៗដែល ផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និងដោះស្រាយបញ្ហាលំបាក និងកង្វល់ជាបន្ទាន់របស់ប្រជាជន ។
គួរបញ្ជាក់ផងដែរថា ការផ្ដួចផ្ដើម បង្កើនប្រសិទ្ធភាព និងកែលម្អគោលនយោបាយបង្ការ និងគ្រប់គ្រង គឺជាបទពិសោធន៍ដ៏សំខាន់មួយក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតរបស់ប្រទេសចិន។ គោលបំណងនៃការកែតម្រូវ និងបង្កើនប្រសិទ្ធភាពនីមួយៗ គឺដើម្បីបង្កើន បែបបទ វិទ្យាសាស្ត្រ និងភាពជាក់លាក់នៃវិធានការបង្ការ និងគ្រប់គ្រង ធ្វើឱ្យការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃ ជំងឺរាតត្បាត កាន់តែមានប្រសិទ្ធភាព និងកាន់តែ កក់ក្តៅ កាត់បន្ថយផលប៉ះពាល់ដល់ផលិតកម្ម និងសណ្តាប់ធ្នាប់រស់នៅជា អប្បបរមា និង ផ្ដល់ លក្ខខណ្ឌ និង ការ ធានា សម្រាប់ ការ បន្តបង្កើនប្រសិទ្ធភាព និងកែលម្អយុទ្ធសាស្រ្តបង្ការ និងគ្រប់គ្រងនាពេលអនាគត ដើម្បីជា ចុងក្រោយ ជំនះបាន ផលប៉ះពាល់នៃជំងឺ រាតត្បាត។
មិន ថាការកែសម្រួលជាបន្តបន្ទាប់នៃគោលនយោបាយបង្ការ និងគ្រប់ គ្រង ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ឬការធ្វើឱ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពឡើងវិញនៃវិធានការបង្ការ និងគ្រប់ គ្រងលក្ខណៈចំពោះ ក្នុង រយៈពេល ថ្មីៗនេះ ក៏ដោយ សុទ្ធតែ ជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសចិនចំពោះបែបបទ កាន់ តែ ត្រឹមត្រូវ និង ច្បាស់លាស់ តាម វិទ្យាសាស្ត្រ នៃ ការងារបង្ការ និងគ្រប់គ្រង ។ វាគឺជាគំនិត ផ្តួចផ្តើម និង ជា ការ អនុវត្តជាក់ស្ដែង របស់ប្រទេសចិន ដែល យក សុវត្ថិភាព អាយុជីវិត និងសុខភាព ប្រជាជន ជា អាទិភាព៕
(ដោយវិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង