**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាប្រទេសមីយ៉ាន់ម៉ា ត្រូវការពេលយ៉ាងតិចបំផុត ៥ឆ្នាំទៀត​ ដើម្បីដោះស្រាយ


បែលហ្សិត៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាដ៏ស្មុគស្មាញរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវការពេលយ៉ាងតិច ៥ឆ្នាំទៀតឯណោះ​ ដើម្បីដោះស្រាយ។

សម្ដេចថ្លែងនាពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកំពុងរស់នៅអឹរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ឲ្យដឹងទៀតថា បេសកជនពិសេសរបស់ប្រធានអា​ស៊ាន ឆ្នាំ២០២២ នឹងមិនទៅធ្វើទស្សនកិច្ចលើកទី៣ នៅមីយ៉ាន់ម៉ា នោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី លោកមានប្រសាសន៍បញ្ជាក់បែបនេះ[សម្ដេចលោកអាចនឹងទាយបានថា មីយ៉ាន់ម៉ា តិចបំផុត ៥ឆ្នាំទៀត។ អ្នកណាជើងខ្លាំង ទៅដោះរឿងផ្ទៃក្នុងគេទៅ។ បេសកជនរបស់ប្រធានអាស៊ាន មិនអាចធ្វើដំណើរទៅមីយ៉ាន់ម៉ា តទៅទៀតនោះទេ]។

ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានខំប្រឹងប្រែងយ៉ាងខ្លាំងចាប់តាំងពីទទួលបានញញួរអាស៊ានកាលពីដើមឆ្នាំ២០២២ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ា។ ក្នុងពេលនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ាលើកទីមួយ ហើយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់អាស៊ាន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាពីរលើកមកហើយ។​

របបយោធាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសពីការដោះលែងអ្នកទោសជាង ៦.០០០នាក់ ដើម្បីអបអរសាទរថ្ងៃបុណ្យជាតិរបស់ខ្លួន។

ក្នុងការដោះលែងអ្នកទោសទ្រង់ទ្រាយធំរបស់របបយោធាមីយ៉ាន់ម៉ានាពេលនេះ ត្រូវបានគេចាត់ទុកថា គឺជាការវិវឌ្ឍជាវិជ្ជមានមួយ ដើម្បីឈានទៅរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា ដែលជាក្តីសង្ឃឹមក្នុងការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានជាថ្មីឡើងវិញ។។

អត្ថបទដែលជាប់ទាក់ទង