រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីសម្ភោធឆ្លងអគារបណ្ណាល័យសាមគ្គី និងអគារអន្តេវាសិកដ្ឋាន ស្ថិតនៅវិទ្យាល័យជ្រោះប៊ូស្រា ស្រុកពេជ្រាដា

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ០៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានប្រារព្ធពិធីសម្ពោធឆ្លងបណ្ណាល័យ និង អគារអន្តេវាសិកដ្ឋាននៅក្នុងវិទ្យាល័យជ្រោះប៊ូស្រា ឋិតនៅស្រុកពេជ្រាដា ក្រោមអធិបតីភាព លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត និង ព្រះមេធានុរក្ខ គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណ:រាជធានីភ្នំពេញ។ ដោយមានការចូលរួមពីព្រះសង្ឃ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពេជ្រាដា ពុទ្ធបរិស័ទ និងសិស្សានុសិស្ស ដែលពិធីនេះប្រារព្ធឡើងនៅបរិវេណវិទ្យាល័យជ្រោះប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា៕
