ឯកឧត្តម ម៉ាន់ ឈឿន ជួយឧបត្ថម្ភកង់កង់ដល់កូនរបស់បុគ្គលិកផ្នែកសំអាត និងផ្នែកសន្តិសុខ

ភ្នំពេញ៖ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
គោរព និងប្រតិបត្តតាមប្រពៃណី នៃក្តីអាណិតស្រឡាញ់ និងសិល្បៈនៃការចែករំលែកដោយផ្តើមពីអ្នកនៅជិតក្បែរខ្លួនឱ្យដូចជាភ្លៀងរលឹម នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានបន្តជួយឧបត្ថម្ភកង់កង់ចំនួន៣គ្រឿង ឱ្យចៅៗដែលមានពុកម៉ែជាបុគ្គលិកផ្នែកសំអាត និងផ្នែកសន្តិសុខ ដើម្បីរួមចំណែកឱ្យកូនៗបានទៅរៀនសូត្រ កាន់តែងាយស្រួលថែមទៀត និងល្អប្រសើរ៕
