**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អញ្ជើញសម្ពោធមជ្ឈមណ្ឌលអប់រំ​ តម្លៃជាង ៩០ម៉ឺនដុល្លារ នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលអប់រំ អាប់ឌុលអាហ្សីស អាល់យ៉ះយ៉ា ដើម្បីសង្គម និង សមិទ្ធផលនានា​ ក្នុងទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមរបាយការណ៍​ លោក សាឡេះ អះស្អាអី បានឲ្យដឹងថា មជ្ឈមណ្ឌលអបលរំនេះ បានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០២០ ជាជំនួយរបស់លោក អាប់ឌុលមូស្សីន អាប់ឌុលអាហ្សីស អាល់យ៉ះយ៉ា និងក្រុមគ្រួសារ ជាសប្បុរសជនមកពីអារ៉ាប៊ីសាអូឌីត ។ លោកបានបន្ថែមថា គោលបំណងនៃការសាងសង់នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើវិស័យអប់រំ និងធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

ជាមួយនឹងការពាំនាំអនុសាសន៍ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមសម្តេចទាំងទ្វេ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់សប្បុរសជន និងគ្រួសារ ដែលបានចូលរួមឧបត្ថម្ភមជ្ឈមណ្ឌលនេះ ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្សដល់កូនក្មួយនៅក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលចូលរួមពិធីសម្ពោធនេះផងដែរថា បងប្អូនជាអ្នកសម្រេចជោគវាសនារបស់កម្ពុជាទាំងមូលដែលទទួលបានសុខសន្តិភាព និងការរីកចម្រើនរុងរឿងមកដល់សព្វថ្ងៃ ហើយជោគវាសនានេះនឹងបន្តទៅមុខ បើបងប្អូន បន្តដឹងគុណសម្តេច ដឹងគុណសន្តិភាព និងសូមកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅពេលខាងមុខ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានក៏ពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនមជ្ឈមណ្ឌលនូវ ថវិកាចំនួន ៥លានរៀល ផ្ដល់ជូនចាស់ជរាស្ត្រីមេម៉ាយសរុប ៣៩០០ដុល្លារ ក្មេងកំព្រា ១៥០នាក់ នូវទឹកប្រាក់ចំនួន ៩០០០ពាន់ដុល្លារ យុវជន ២០០នាក់នូវថវិកាសរុប ២លានរៀល និងកងកម្លាំងចំនួន១លានរៀលផងដែរ។

សូមជម្រាបថា មជ្ឈមណ្ឌលអប់រំខាងលើ បានចំណាយថវិកាសរុប ៩៣៩,១៩៤ ដុល្លារ​ ក្នុងការសាងសង់លើផ្ទៃដីទំហំ ៦៣៨៤ ម៉ែត្រការ៉េ ដែលរួមមានវិហារឥស្លាម សាលារៀន ១ខ្នង មាន ១៥បន្ទប់ អន្តេវាសិកដ្ឋានសិស្ស ១២បន្ទប់ អគារសម្រាប់បុគ្គលិក ៦បន្ទប់ អាហារដ្ឋាន ការិយាល័យ បណ្ណាល័យ ៨បន្ទប់ បន្ទប់ទឹក ១០បន្ទប់ និងរចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល​ នេះបើយោងតាមរបាយការណ៍សាងសង់របស់ លោក សាឡេះ អះស្អាអី ប្រធានសមាគមកូប៉្រាស៊ីមុស្លិមកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង