**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចតេជោ ដែលមានបេះដូងជាអ្នកស្រឡាញ់សន្តិភាព នឹងបន្តចូលរួមយ៉ាងខ្លាំងក្លាក្នុងការគាំទ្រ និងថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព ដល់ប្រទេសកំពុងរងគ្រោះដោយសារសង្រ្គាម។

(ភ្នំពេញ) ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្តេចតេជោ ដែលមានបេះដូងជាអ្នកស្រឡាញ់សន្តិភាព នឹងបន្តចូលរួមយ៉ាងខ្លាំងក្លាក្នុងការគាំទ្រ និងថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព ដល់ប្រទេសកំពុងរងគ្រោះដោយសារសង្រ្គាម។

ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកទេសរដ្ឋមន្រ្តី បានចូលរួមជាគណៈអធិបតីភាពជាមួយ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសំអាតមីន និងគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់ លើកទី៥ ក្នុងក្របខ័ណ្ឌបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្រោមកិច្ចសហការពីសាធារណរដ្ឋបារាំង និងអូស្ត្រាលី។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យកងកម្លាំងរក្សាសន្តិភាពទាំងអស់ ដែលត្រូវចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្នុងក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ត្រូវយកបេះដូង និងក្តីស្រឡាញ់របស់ខ្លួន ទៅបម្រើប្រទេស និងប្រជាជនទាំងនោះ ឲ្យដូចជាប្រទេសជាតិ ជនរួមជាតិ សាច់ញាតិ និងក្រុមគ្រួសាររបស់ខ្លួន ហើយដែលទង្វើទាំងនេះ នឹងស្ថិតក្នុងបេះដូង និងការចងចាំជានិច្ច។

លោកទេសរដ្ឋន្រ្តី បានបន្តទៀតថា រយៈពេលជាង១៦ឆ្នាំនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់ សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់ និងបានការកោតសរសើរលើឆាកអន្តរជាតិដែលជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា។ បច្ចុប្បន្ន កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរទាំងចំពោះសកម្មភាពក្នុងស្រុក ទាំងចំពោះសកម្មភាពក្នុងក្របខ័ណ្ឌអង្គការប្រជាជាតិ ។

ក្នុងនាមជាអ្នកមានបេះដូងស្រឡាញ់សន្តិភាព និងធ្លាប់រងគ្រោះដោយសារសង្រ្គាម សម្តេចតេជោ ចង់ឃើញប្រជាជននៃប្រទេសដទៃទៀត ទទួលបាននូវសុខក្សេមក្សាន្តដូចកម្ពុជាបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាបន្តចូលរួមគាំទ្រយ៉ាងខ្លាំងក្លាពោរពេញមនោសញ្ចេតនាអាណិតអាសូរ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពដល់ប្រទេសនានា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមផ្តល់ និងថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព ដល់ប្រទេសកំពុងរងគ្រោះដោយសារសង្រ្គាម។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពីប្រទេសបារាំងដែលផ្តល់ហិរញ្ញវត្ថុ និងបានបញ្ជូនយោធាចារ្យ រួមជាមួយយោធាចារ្យនៃប្រទេសអូស្ត្រាលី ជួយគាំទ្រនិងផ្តល់ការហ្វឹកហ្វឺនក្នុងវគ្គនេះ ដែលជាការបង្ហាញនូវការប្ដេជ្ញា និងការគាំទ្រឥតឈប់ឈរចំពោះសកម្មភាពមីននៅកម្ពុជា និងប្រទេសក្នុងតំបន់ ព្រមទាំងចាត់ទុកថាសកម្មភាពមីន គឺជាផ្នែកមួយដ៏សំខាន់របស់សកម្មភាពអភិវឌ្ឍន៍ និងការងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ទាំងនៅក្នុងក្របខ័ណ្ឌអាស៊ាន តំបន់ ឬសកលលោក ស្របគ្នានឹងការយកចិត្តទុកដាក់លើវិស័យសកម្មភាបមីន ហើយសិក្ខាកាមដែលទទួលបានការហ្វឹកហ្វឺន នឹងមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព ស្របនឹងនិយាមរបស់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព។

តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង តំណាងរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងរក្សាសន្តិភាព (NPMEC) បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល៣សប្តាហ៍ និងមានសិក្ខាកាមមកពីកម្ពុជា ឥណ្ឌូនេស៊ី ថៃឡង់ ហ្វីលីពីន នេប៉ាល់ ឡាវ ម៉ុងហ្គោលី ម៉ាឡេស៊ី វៀតណាម និងបង់ក្លាដែស។

អត្ថបទដែលជាប់ទាក់ទង