**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌

ខ្លាពពក ស្ថិតក្នុងក្រុមជិតផុតពូជ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ នៅពិភពលោកបង្ហាញមានវត្តតាម នៅតំបន់ការពារធម្មជាតិកម្ពុជា

ភ្នំពេញ៖ ខ្លាពពក ស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញនិងរូបភាពទទួលពីម៉ាស៊ីនថតស្វ័យប្រវត្តិ សត្វខ្លាពពកត្រូវបានរកឃើញមានវត្តតាមនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ មិនទាន់មានស្ថិតិថាសត្វខ្លាពពកមានចំនួនប៉ុន្មាននៅកម្ពុជាឡើយ។

ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។ ខ្លាពពកអាចបង្កើតកូនម្តងបានពី ២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល ៩០ ទៅ៩៥ ថ្ងៃ។

ចំពោះរបាយរស់នៅ ខ្លាពពកមានភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាត្រូវបានរកឃើញនៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃនិងប្រទេសវៀតណាម។ ខ្លានេះបានផុតពូជនៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់។

ខ្លាពពក មានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ក្រម៉ៅប្រផេះនៅលើ ដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខណ្ឌជាកំណាតើដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះរីកធណំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអិចតូចៗ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន។

អន្ទាក់និងការបរបាញ់គឺជាកត្តាគំរាមកំហែងដល់សត្វព្រៃរួមទាំងសត្វខ្លាពពក។ កាលពីចុងឆ្នាំ២០២១ កូនសត្វខ្លាពពកមួយក្បាលបានជាប់អន្ទាក់ព្រានព្រៃនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ និងបានស្លាប់ ក្រោយរបួសធ្ងន់ធ្ងរដោយសារអន្ទាក់។ សូមបងប្អូនប្រជាពលរដ្ឋដែលនិយមដាក់អន្ទាក់និងហូបសាច់សត្វព្រៃ សូមបញ្ឈប់និងចូលរួមការពារនិងអភិរក្សឱ្យបានគង់វង្សសត្វព្រៃគ្រប់ប្រភេទ ៕

អត្ថបទដែលជាប់ទាក់ទង