**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

ចេញចូលផ្លូវល្បឿនលឿន តាមគន្លងអាទិភាព ថ្មី បានលឿនរហ័ស ការពារពីជម្ងឺកូវីដ១៩ និងការពារឯកជនភាព

ភ្នំពេញ៖ ចេញចូលផ្លូវល្បឿនលឿន តាមគន្លងអាទិភាព <ANPR> ថ្មី បានលឿនរហ័ស ការពារពីជម្ងឺកូវីដ១៩ និងការពារឯកជនភាព ដោយគ្រាន់តែបញ្ចូលប្រាក់តាមផ្លាកលេខជាមុន (Plate No. Top-up) ជាការស្រេច! លោកអ្នកមិនចាំបាច់យកកាតចេញចូល មិនចាំបាច់រង់ចាំបង់ប្រាក់នៅច្រកចេញ មិនចាំបាច់ដំឡើងឧបករណ៍បន្ថែមក្នុងរថយន្ត ឡើយ!

ដើម្បីចូលរួមអបអរសាទរបុណ្យសមុទ្រ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ឱ្យដំណើរការនូវគន្លង ៣ប្រភេទ សម្រាប់ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរចេញ-ចូលផ្លូវល្បឿនលឿន៖

* គន្លង MTC (⬇️) តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។
** គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍OBUនៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខមុននឹងប្រើប្រាស់។

គន្លង ANPR ថ្មី ជាច្រក អាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែ បញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់ គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូល សមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុង ទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៧ ដូចជា ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារ វឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank)និង លីហួរវេរលុយ (LyHour PayPro)។ សូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាម ផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។

លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ ទោចក្រយានយន្ត៕

អត្ថបទដែលជាប់ទាក់ទង