អាសូរណាស់! បុរសម្នាក់ត្រូវគោជល់រហូតស្លាប់នៅកណ្ដាលវាលស្រែ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

(ស្វាយរៀង)៖ បុរសម្នាក់ត្រូវសត្វគោរបស់ខ្លួនដេញជល់រហូតបាត់បង់ជីវិត ខណៈដឹកគោទៅចងនៅឯវាលស្រែ ហើយបាត់ដំណឹងមួយយប់មិនឃើញវិលត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារតាមរកប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង៨និង០០នាទីថ្ងៃទី៥ ខែធ្នូឆ្នាំ ២០២២ ក្នុងភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា មានករណីប្រជាពលរដ្ឋម្នាក់ដេកស្លាប់នៅកណ្ដាលវាលស្រែ ដោយជនរងគ្រោះ មានឈ្មោះម៉ម ផល ភេទប្រុស អាយុ៦៨ ឆ្នាំនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
បើតាមការសាកសួរពីប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមកចងគោ តាំងពីម៉ោង ១០ ព្រឹកថ្ងៃទី ៤ ខែធ្នូឆ្នាំ២០២២និងបានប្រទះឃើញនៅថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២២ វេលាម៉ោង៨ព្រឹក ដោយតាមការសន្និដ្ឋានរបស់សមត្ថកិច្ចនិងមន្ត្រីសុខាភិបាលបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគោជល់៕
