ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបច្ចេកទេសដល់ប្រធាន អនុប្រធាន មណ្ឌលសំណេរ ត្រៀមសម្រាប់ថ្ងៃប្រឡងបាក់ឌុប
ភ្នំពេញ៖ ឯកឧត្តម ឱម សិទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋាន អប់រំ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តនិង តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អញ្ជើញជាអធិបតី ភាព កិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបច្ចេកទេស ដល់ប្រធាន អនុប្រធាន មណ្ឌល សំណេរ ត្រៀមសម្រាប់ថ្ងៃប្រឡង មធ្យម សិក្សា ទុតិយភូមិ (បាក់ឌុប)ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ខាងមុខនេះ។
កិច្ចប្រជុំ ខាងលើក៏មានការចូលរួមពីសំណាក់គណៈមេប្រយោគ កងម្លាំង មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធបានចូលរួមផងដែរ នៅសាលប្រជុំ មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះឯកឧត្តម ឱម សិទ្ធី ក៏បានណែនាំដល់ប្រធាន អនុប្រធានមណ្ឌល ទាំងអស់ត្រូវអនុវត្តនូវច្បាប់វិន័យរបស់នៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវអនុញ្ញាតឲ្យបេក្ខជន មានយកសំណៅឯកសារណាមួយចូលទៅក្នុងបន្ទប់ប្រឡងឡើយ។
លោក ឈូ ប៊ុន រឿង ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការប្រឡង មធ្យម សិក្សា ទុតិយភូមិ (បាក់ឌុប ) ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡង ចំនួន៧ មណ្ឌល (ថ្នាក់វិទ្យាសាស្រ្ត និង ថ្នាក់វិទ្យាសាស្រ្ត សង្គម ) រួមមាន ៖ ថ្នាក់វិទ្យាសាស្រ្ត (វិទ្យាល័យ សម្តេចឪ , សាលាបឋមសិក្សា ហ៊ុន សែន សូភី, វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ) ថ្នាក់វិទ្យាសាស្រ្ត សង្គម ( វិទ្យា ល័យ សិរីសោភ័ណ , សាកលវិទ្យាល័យ គ្របគ្រង និងសេដ្ឋកិច្ច UME, វិទ្យាល័យ អូរអំបិល និងសាកលវិទ្យាល័យ ជាតិ មានជ័យ NCU។
លោកប្រធានមន្ទីរអប់រំ បញ្ជាក់ ថា នៅក្នុងឆ្នាំ២០២២នេះ បេក្ខជន ដែលមានឈ្មោះប្រឡងចំនួន ៥,៧៦០នាក់/ស្រី៣,១៥៨នាក់៕