ខ្លាឃ្មុំតូចជាសត្វដែលអាចរស់នៅតាមព្រៃស្រោង និងមានមាឌតូចជាងគេនៅលើពិភពលោក

ភ្នំពេញ៖ ខ្លាឃ្មុំតូច ឈ្មោះអង់គ្លេស Sun Bear ឈ្មោះវិទ្យាសាស្រ្ត Helarctos malayanus ហើយខ្លាឃ្មុំតូចជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក មានទម្ងន់ពី ២៧-២៥គ.ក។
ដងខ្លួនគ្របដណ្តប់ដោយរោមខ្លីក្រាស់ពណ៌ខ្មៅរលោង លើកលែងតែផ្ទៃមុខមានរោមពណ៌ស និងឆ្នូតពណ៌លឿងរាងអក្សរ (U)។ វាជាសត្វដែលអាចរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។
ប្រភេទចំណីរបស់វារួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាប ដូចជាមាន់ព្រៃជាដើម។
របាយណ៍សត្វខ្លាឃ្មុំតូចមានជាមធ្យមនៅភូមិភាគឦសាន និរតី និងភូមិភាគខាងជើង នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំតូច ជាប្រភេទសត្វមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់(VU)៕
