**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

បង្រ្កាបចោរលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីធ្វើសកម្មភាពលួចកាច់កម៉ូតូ) នៅខណ្ឌដង្កោ

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នគរបាល បានករណីបង្រ្កាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីធ្វើសកម្មភាពលួចកាច់កម៉ូតូ) ។

ក្នុងការបង្ក្រាបបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិបន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

វត្ថុតាងចាប់យក ៖ ម៉ូតូ ចំនួន០១គ្រឿង,រថយន្តចំនួន០២​គ្រឿង ,បង់អាវុធខ្លីចំនួន០១ ,គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ ,ដែកជ្រុងចុងសំប៉ែតស្រួច(សម្រាប់កាច់សោរកម៉ូតូ) ចំនួន១៣ , ផ្លែតួណឺវីសជ្រុងចំនួន០៨ ,ផ្លាកលេខម៉ូតូចំនួន០៤(ភ្នំពេញ1JE-3297/ភ្នំពេញ1JP-6813 /ភ្នំពេញ1JA-8190/ភ្នំពេញ1JB-8566 ,និងកូនសោរម៉ូតូចំនួន០១ ។

ហេតុការណ៍: កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី កម្លាំងផ្នែកជំនាញខណ្ឌដង្កោ និង​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២​ កំពុងចេញល្បាតក្នុងភូមិសាស្រ្ដ ស្រាប់តែឮបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ តាមរយ:វិទ្យុទាក់ទង(អាយឌី) ឲ្យកម្លាំងដែលកំពុងល្បាតទាំងអស់ ធ្វើការសហការណ៍ជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យនិងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃពិនិត្យនិងឃាត់រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BS-8597 ដែលជនសង្ស័យកំពុងជិះគេចខ្លួន ។ បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃើញជនសង្ស័យកំពុងបើករថយន្តលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចយើងក៏បានហៅឲ្យជនសង្ស័យឈប់​តែជនសង្ស័យមិនបានឈប់រថយន្តទេ ហើយបើកគេចចូលទៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបានឈប់រថយន្តម៉ាកខាងលើទុកចោល ហើយបើកម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-9994 រត់គេចខ្លួនបន្តទៀត ។

ពេលឃើញដូចនេះសមត្ថកិច្ចយើងបានដេញតាមពីក្រោយផងនិងពួនស្ទាក់ពីមុខផងទើបជនសង្ស័យបានផ្តួលម៉ូតូខាងលើចោល រត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានធ្វើការឡោមពទ្ធ័ឃាត់បានជនសង្ស័យខាងលើនិងដកហូតបានវត្ថុតាងរួមមាន៖ ១/ម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-9994 ចំនួន០១គ្រឿង ,២/រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BS-8597ចំនួន០១គ្រឿង, ៣/រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-8423ចំនួន០១គ្រឿង ,៤/ បង់អាវុធខ្លីចំនួន០១ ,៥/គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ ,៦/ដែកជ្រុងចុងសំប៉ែតស្រួច(សម្រាប់កាច់សោរកម៉ូតូ) ចំនួន១៣ ,៧/ ផ្លែតួណឺវីសជ្រុងចំនួន០៨ ,៨/ផ្លាកលេខម៉ូតូចំនួន០៤(ភ្នំពេញ1JE-3297/ភ្នំពេញ1JP-6813 /ភ្នំពេញ1JA-8190/ភ្នំពេញ1JB-8566 ,៩/កូនសោរម៉ូតូចំនួន០១ ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោរបានប្រគល់ជនសង្ស័យខាងលើរួមនិងវត្ថុតាងអោយទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង