**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងខិតខំពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នា**នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្ត្រីអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ពីថ្នាក់ទី៤ ដល់ទី៦**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ព្រោះបើមិនអីចឹងទេ យើងពិបាក**សម្ដេចធិបតី ណែនាំឲ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្ស តាមសាលា ដោយជួយសម្រួលចរាចរណ៍ពេលម៉ោងចូល និងចេញពីរៀន**ទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង**ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន**ឯកឧត្តម ថោ ជេដ្ឋា៖ កម្ពុជាដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ**កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០**ប្រុងប្រយ័ត្ន! ចំពោះមេរោគនៅលើកម្មវិធី Telegram តាមរយៈរូបភាព វីដេអូអាសអាភាស**រដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពី “ការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ”**តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជនត្រូវចោទជនជាតិចិន ២នាក់ ករណីគ្រឿងញៀនជាង ២០០គីឡូក្រាម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មី នៅអនុវិទ្យាល័យបន្លិចប្រាសាទ និងការសាងសង់ផ្លូវបេតុងអាមេមួយខ្សែ នៅស្រុកពាមរក៍**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចលុយ និងគ្រឿងអលង្ការ ចំនួន៦ករណី**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តដល់អាជ្ញធរនៅថ្នាក់ក្រោមជាតិបន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច**គណៈប្រតិភូសេដ្ឋកិច្ចកូរ៉េ ជួបពិភាក្សាជាមួយមន្ត្រីកម្ពុជា សំដៅស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងវិស័យដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការរីកលូតលាស់នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ចែករំលែកបទពិសោធន៍ជោគជ័យលើការរៀបចំ “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**ក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងក្របខណ្ឌទូទាំងប្រទេស**នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទកន្លងមក

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំក្រុមការងារទី១០ ទាក់ទងនឹងការវាយតម្លៃភាព គំរាមកំហែងនៃបទល្មើសបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមការងារទី១០ ទាក់ទងនឹងការវាយតម្លៃភាព គំរាមកំហែងនៃបទល្មើសបរិស្ថាននៃអនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារអន្តរក្រសួងដែលរួមមានតំណាងពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានគយ អង្គភាពប្រឆាំងអំពើពុករលួយ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសម្របសម្រួល សហការពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ពីហានិភ័យនៃការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មដែលកើតចេញពីបទល្មើសព្រៃឈើ សត្វព្រៃ ធនធានជលផល ធនធានរ៉ែ និងការដឹកជញ្ជូនកាកសំណល់ផ្សេងៗដោយគ្មានការអនុញ្ញាត។

ផ្អែកលើការកំណត់នូវហានិភ័យទាំងនេះ ក្រុមការងារនឹងបន្តលើកជាសំណើវិធានការ និងសកម្មភាពទប់ស្កាត់ ដែលនឹងត្រូវស្នើឡើងក្នុងយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង