**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

សម្តេចតេជោ ហ៊ុន សែន៖ កត្តាសំខាន់បំផុតនាំឱ្យក្រុមហ៊ុនទាំងអស់ អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea (Cambodia) របស់ជប៉ុន នៅកម្ពុជា នាថ្ងៃទី១ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនឿចិត្ត ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុននៅកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា គោលនយោបាយវិនិយោគរបស់កម្ពុជាគឺ «ត្រីណាមកមុនចាប់យកមុន » គឺមិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ។

សម្តេចតេជោបានរំលឹកថា កន្លងមកនេះ មានក្រុមហ៊ុនមួយបានស្នើអោយ សម្តេចបញ្ឈប់ការវិនិយោគរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា កាលពីឆ្នាំ២០១០ តែត្រូវបានសម្តេចបញ្ជាក់ទៅវិញថា សម្តេចមិនអាចបំពានការសម្រេច របស់សម្តេចបាននោះឡើយ។ សម្តេចតេជោបានបង្ហាញនូវក្តីរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀនៅកម្ពុជា មានការរីកចម្រើនជាមួយនឹងទុនកើនដល់ ៦០០លានដុល្លារ និងមានមានកម្មករបម្រើការងាររហូតដល់ ៦ពាន់នាក់នេះ។

សម្តេចតេជោក៏បានថ្លែងកោតសរសើរ ភាពសុខដុមរវាងរោងចក្រមីនេបៀ និងកម្មកររោងចក្រ ដោយមិនដែលមានផ្ទុះបាតុភាព អ្វីទាំងអស់ជាមួយកម្មករ។ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ភាពសុខដុមនៅក្រុមហ៊ុនមីនេបៀ ជាពិសោធន៍ល្អនៃការគ្រប់គ្រង។ សម្តេចតេជោ បានណែនាំរោងចក្រនានា យកពិសោធន៍គ្រប់គ្រងពីក្រុមហ៊ុនមីនេបៀ។

សម្ដេចតេជោក៏បានផ្ដល់ជូនដល់កម្មករកម្មការិនី ដែលបម្រើការងារនៅក្រុមហ៊ុនមីនេបៀ ប្រមាណជាង៦ពាន់នាក់ដោយម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល និងផ្ដល់ជូនដល់កម្មការិនីមានផ្ទៃពោះចំនួន ១៧៨នាក់ ដោយម្នាក់ៗទទួលបាន១លានរៀលផងដែរ។ សម្តេចតេជោក៏បានជូនពរបងប្អូន កម្មករកម្មការិនីទាំងអស់ទទួលបាននូវសេចកីសុខ សេចកីចម្រើន និងជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង