**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលមេដាយមាសអនុស្សាវរីយ៍មហាកំពែង ពីសន្និសីទលើកទី១ នៃវេទិកាសហប្រតិបត្តិការសន្ដិសុខសាធារណៈសកល

ភ្នំពេញ​៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលមេដាយមាសអនុស្សាវរីយ៍មហាកំពែង (Great Wall Commemorative Medal) ពីសន្និសីទលើកទី១ នៃវេទិកាសហប្រតិបត្តិការសន្ដិសុខសាធារណៈសកល (Liangyungang) ដែលប្រគល់ជូនដោយ ឯកឧត្តម Wang Xiaohong សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការកណ្ដាលបក្សកុំម្មុយនិស្ដចិន (CPC) និងជារដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈចិន ដែលជាមេដាយកិត្តិយសដ៏ខ្ពស់បំផុតសម្រាប់ថ្នាក់ដឹកនាំបរទេសឈានមុខលំដាប់ពិភពលោក ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពពិភពលោក។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំកម្ពុជា ចំនួន០២រូបទៀត ក៏ទទួលបានមេដាយនេះដែរ រួមមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់មេដាយមាស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់មេដាយប្រាក់។

ទន្ទឹមនឹងការទទួលបានមេដាយកិត្តិយសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមសម្តេចផ្ទាល់ និងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា សម្តេចក្រឡាហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្របកដោយមហាកិត្តិយសបំផុត និងបានមានប្រសាសន៍ថា ការទទួលបាននូវគ្រឿងឥស្សរិយយសប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់ របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុជាតិ និងប្រជាជន។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍បន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈកាយវិកា និងសមានចិត្តដ៏សប្បុរសនេះ បានរួមចំណែកដល់ការបើកដំណើរការឡើងវិញជាប្រក្រតីនូវរាល់សកម្មភាពសង្គម និងផ្ដល់លទ្ធភាពដល់ដំណើរការស្ដារឡើងវិញនូវសេដ្ឋកិច្ចសង្គម បន្ទាប់ពីការធូរស្រាលនៃជំងឺរាតត្បាតនេះ។

សន្និសីទលើកទី១ នៃវេទិកាសហប្រតិបត្តិការសន្ដិសុខសាធារណៈសកល (Liangyungang) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម ដែលមានអ្នកចូលរួមមកពី៤០ប្រទេស។ វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (Liaryungang) គឺជាអង្គការមិនមែនរដ្ឋាភិបាល និងជាវេទិកាអន្តរជាតិមិនរកប្រាក់ចំណេញ ដែលបានរៀបចំឡើងជាទៀងទាត់នៅទីកន្លែងអចិន្ត្រៃយ៍មួយ។

វេទិកានេះ វាត្រូវបានតម្លើងកម្រិត និងប្រែក្លាយពីវេទិកា Lianyungang ដែលបានបើកដំណើរការដោយ ក្រសួងសន្តិសុខសាធារណៈចិន នៅឆ្នាំ២០១៥ ហើយមានគោលបំណងផ្តល់នូវវេទិកាបើកចំហកាន់តែទំនើប និងយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្ដូរ និងការសម្របសម្រួលរវាងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ មន្ដ្រីនគរបាល អ្នកដឹកនាំអាជីវកម្ម និងក្រុមទីប្រឹក្សាជំនាញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង