ខ្លាឃ្មុំធំ ដែលថតបានដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ ជាប្រភេទមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់

ភ្នំពេញ៖ ខ្លាឃ្មុំធំដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ! ឃ្មុំធំ (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្រ្ត៖ Ursus thibetanus) ជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់។ ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរ (V) នៅខាងក្រោមក។
វាជាសត្វរស់នៅតែឯង និងរស់នៅជាគូនៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំមានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត រុក្ខជាតិ។
របាយណ៍សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) ជាដើម។ ខ្លាឃ្មុំធំស្ថិតក្នុងក្រុមប្រភេទជិតផុតពូជនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់(VU) ៕
