ហ្វេសប៊ុក ផេក របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលមានឈ្មោះ «Hun Manet – C.O.Army Office» ទទួលបានចំនួន Followers ដល់១លាននាក់

ភ្នំពេញ៖ ហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានគណនី «Hun Manet – C.O.Army Office» ទទួលបានការ Follow យ៉ាងច្រើនរហូតដល់១លាន Followers គិតត្រឹមថ្ងៃនេះ។
ជាមួយនិងកំណើននៃ Followersនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការអរគុណសម្រាប់ការស្រលាញ់ និងគាំទ្រលើរូបលោក។
សូមជម្រាបឲ្យដឹងថា Facebook Page «Hun Manet – C.O.Army Office» ត្រូវបានបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជាមួយគ្នាគណនីបណ្តាញសង្គមផ្លូវការទាំង៥ផ្សេងទៀត ដែលរួមមាន Telegram, TikTok, Instagram, Twitter និង YouTube៕

