**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព ការផលិតទូក ង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព ការផលិតទូក ង ដែលបានធ្វើពីឈើគគីរមានប្រវែង ២២ម៉ែត្រ៧តិក ស្ថិតនៅក្នុងបរិវេណវត្តខ្សាច់ប្រឆេះកណ្តាល ក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះគ្រូចៅអធិកាវត្ត ព្រះសង្ឃ មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក្រុមជាងនិងប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៍សំណេះសំណាលលើកទឹកចិត្ត ដល់ក្រុមជាង ដែលកំពុងដំណើរការធ្វើទូក និងបញ្ជាក់ថា ជាមោទនភាពថ្មីមួយទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងការផលិតទូក ង នេះឡើង ក្នុងចំណោមទូក ង ជាច្រើនទៀត ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប និងក៏ជាការរំលឹកឡើងវិញនៅប្រវត្តិដ៏យូរលង់នៅក្នុងការផលិត និងការប្រើប្រាស់ទូក របស់បុព្វបុរសខ្មែរតាំងពីសម័យបុរាណ របស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលបានប្រើប្រាស់ទូក ជាមធ្យោបាយមួយក្នុងការការពារទឹកដី និងបានជួយតម្កើងកិត្យានុភាពជាតិ ជំរុញស្មារតីស្នេហាជាតិ សាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សគឺដំណែលពីដូនតា។

ជាមួយគ្នានេះដែរ ការផលិតទូក ង នេះឡើងក៏បានបង្ហាញពិភពលោកឲ្យបានឃើញថាខ្មែរយើងអាចផលិតបាន ស្ដែងឲ្យឃើញពីការរួបរួមគ្នាជាធ្លុងមួយតាមរយៈការកសាងនៅទូក ង ចាប់តាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្ដងៗឡើងទៅ ។

បើតាមគណៈកម្មាការផលិតទូក ង បានបញ្ជាក់ថា ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ទូក ងនេះ ផលិតឡើងមានប្រវែង ២២ម៉ែត្រ៧តិក មានចំណុះ២២នាក់ ធ្វើពីដើមគគីរ ចំពោះដំណើរការធ្វើបានប្រមាណ២០ភាគរយហើយ ដោយឡែកចំពោះឈ្មោះ នឹងប្រសិទ្ធនាមនាពេលក្រោយ បន្ទាប់ពីបានផលិតរួចរាល់ជាស្ថាពរ៕

 

អត្ថបទដែលជាប់ទាក់ទង