ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១សាលាខេត្ត ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកនាយកទីចាត់ការគ្រប់គ្រប់គ្រងធនធានមនុស្ស និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕