**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជាបេសកកម្មរួមរបស់ G20

ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ទើបG20ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ G20គឺជាវេទិកាអន្តររដ្ឋាភិបាលដែលមានប្រទេសចំនួន១៩និងសហភាពអឺរ៉ុប(EU)។ ចាប់តាំងពីឆ្នាំ២០០៨មក វេទិកាG20បានកោះប្រជុំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ជាមួយនឹងកិច្ចប្រជុំកំពូលដែលពាក់ព័ន្ធនឹងប្រមុខ រដ្ឋាភិបាល ឬរដ្ឋរបស់សមាជិកនីមួយៗ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។

ដើម្បីចូលរួមបង្កើនកម្លាំងដល់ឈានទៅសម្រេចបាននូវការកសាងពិភពលោកប្រកបដោយសន្តិភាពនិងវិបុលភាព ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០បាននិងកំពុងប្រមូលផ្តុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការបង្ហាញថាទស្សនៈដែលចិនតែងបានលើកឡើងនិងគិតគូរតាំងពីឆ្នាំ២០១៥ស្តីពីការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ បាននិងកំពុងបង្កើនឫទ្ធានុភាពរបស់ខ្លួន ហើយស្តែងឡើងតាមរយៈវត្តមានរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានអញ្ជើញទៅដល់កោះបាលីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីសម្រេចបាននូវក្តីសុបិននិងបំណងប្រាថ្នាដែលត្រូវបានបង្កើតឡើងដោយមនុស្សជាតិ ជាពិសេសចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ មនុស្សជាតិបានខិតខំប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួម ដោយបន្តដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ ដែលនេះជាគោលគំនិតរបស់G20ដែលបានយល់ស្របនឹងគំរូភាពនៃសកម្មភាពជាក់ស្តែងរបស់ចិនដែលមានតាំងពីបុរាណកាលមក។ ក្នុងឱកាសនៃជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន លោក Joe Biden ប្រធានាធិបតីអាមេរិកទទួលស្គាល់ពីស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសចិន គឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកនិងពិភពលោក។ ទាំងចិន ទាំងសហរដ្ឋអាមេរិក សុទ្ធសឹងបង្ហាញពីឆន្ទៈក្នុងការគ្រប់គ្រងបាននូវការខ្វែងគំនិតដើម្បីចៀសវាងកុំឱ្យវិវឌ្ឍន៍ទៅរកការប៉ះទង្គិចនិងបដិបក្ខគ្នាដោយសារការវិនិច្ឆ័យខុសឆ្គងឬការប្រកួតប្រជែងគ្នាខ្លាំង។

ដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ ការបើកចំហសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងបញ្ហាជាសារវន្តនានារបស់ពិភពលោកត្រូវបានផ្ទៀងផ្ទាត់ជាមួយសកម្មភាពជាច្រើនរបស់ប្រធានរដ្ឋចិននៅក្នុងវេទិកាG20បានបញ្ជាក់ពីភាពស្វាហាប់និងការទូតតាមបែបផែនចិនក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះចំពោះបញ្ហាសកលដូចជាបញ្ហានៃការប្រែប្រួលអាកាសធាតុ ការលុបបំបាត់ចោលឲ្យអស់នូវរាល់គំនិតចង្អៀតចង្អល់នៃល្បែងផលបូកស្មើសូន្យ ដែលអាចឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃជំនួបរវាងចិននិងអាមេរិក ចិននិងកូរ៉េខាងត្បូង ចិននិងហូឡង់ជាដើម។ លើសពីនេះចិនបានបង្កើននូវ
ការអភិវឌ្ឍប្រកបដោយចីរភាពនិងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ គឺជាអ្វីដែលមនុស្សជាតិចង់បាន នោះគឺការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយដែលជាបេសកកម្មចម្បង សម្រាប់ G20 ខិតខំក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ ហើយនេះក៏ជាទស្សនវិជ្ជារបស់ចិនក្នុងការកសាងអនាគតប្រកបដោយបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមនៃរង្វង់ស្មារតីនៃការស្វែងរកភាពសុខដុមរមនា បើទោះបីជាចិនយល់ស្របពីដំណើរមាគ៌ាអភិវឌ្ឍនៃប្រទេសនីមួយៗមិនដូចគ្នាក៏ដោយ។

ដើម្បីសហគមន៍រួមជីវិតរវាងមនុស្សជាតិនិងធម្មជាតិ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសG20បានចូលរួមដាំដើមឈើសាមគ្គីនៅក្នុងតំបន់ព្រៃកោងកាងទុកជាអនុស្សាវរីយ៍ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបាននិងកំពុងបង្ហាញពីការចូលរួមយ៉ាងសកម្មនៅក្នុងគោលគំនិតអរិយធម៌របស់ចិនដែលតែងឲ្យតម្លៃទៅលើភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយគោរពធម្មជាតិ។ គោលគំនិតនេះ ចិនបានបង្ហាញយ៉ាងច្បាស់ចេញជារូបរាងយ៉ាងប្រត្យក្សនៅក្នុងផែនការ៥ឆ្នាំ លើកទី១៣របស់ខ្លួនមកម៉្លេះ។ ចិនជាប្រទេសដែលបានកសាងរួចរាល់និងពេញលេញនូវប្រព័ន្ធថាមពលដែលបញ្ចេញកាបូនតិច អភិវឌ្ឍឲ្យមានអាគារបៃតង និងការដឹកជញ្ជូនដែលបញ្ចេញកាបូនតិច ហើយកសាងទីផ្សារពាណិជ្ជកម្មឧស្ម័នកាបូនិកដែលបានបញ្ចេញចោលនៅទូទាំងប្រទេស ដើម្បីជំរុញគំរូនៃទំនើបកម្មបែបថ្មីដែលផ្តល់នូវភាពសុខដុមរវាងមនុស្ស និងធម្មជាតិ។

ជារួម G20ដែលកំពុងប្រឹងប្រែងក្នុងការដោះស្រាយនូវបញ្ហាសកលគឺជាបេសកកម្មរួមរបស់មនុស្សជាតិដែលជាគោលគំនិតដើមរបស់ចិនស្តីពីការកសាងសហគមន៍ជោគវាសនារួម។ នៅក្នុងវេទិកាG20 គ្រប់ប្រទេសទាំងអស់ដែលបានចូលរួមនិងបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោកកំពុងយកចិត្តទុកដាក់សម្លឹងមើលមកប្រទេសចិន ដែលជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីតួនាទីកាន់តែសកម្មនិងសំខាន់របស់ប្រទេសចិនក្នុងការចូលរួមចំណែកដល់ការបង្កើតយន្តការសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធ ក្នុងការដោះស្រាយបញ្ហាសកលនិងការអភិវឌ្ឍសកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងការទូតអន្តរជាតិតាមបែបផែនចិនដែលផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អត្ថបទដែលជាប់ទាក់ទង