**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

ប.ស.ស. បើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ប្រចាំខែតុលា ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធ Hybrid ។

ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។

ក្នុងន័យនេះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យទៅលើសហគ្រាសខ្នាតតូច និងជំរុញឱ្យមកចុះបញ្ជីក្នុង ប.ស.ស. ឱ្យបានគ្រប់គ្នា ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងក្រើនរំលឹកហើយរំលឹកទៀត ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. មន្រ្តី បុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាន អនុវត្តនូវរាល់កិច្ចការរបស់ខ្លួន ពិសេសត្រូវផ្ដោតលើកត្ដា ២ ដែលត្រូវប្រកាន់ខ្ជាប់ជាសំខាន់ នោះគឺភាពទន់ភ្លន់ និងម៉ឺងម៉ាត់បំពេញការងារ ព្រោះថាកត្ដាសមត្ថភាពពីរនេះសំខាន់ណាស់ ដែលថ្នាក់ដឹកនាំទទួលភារកិច្ចជួរមុខទាំងអស់មិនអាចខ្វះបាននោះឡើយ ព្រោះខ្លួនអ្នកផ្ដល់សេវាសាធារណៈ ជាពិសេសត្រូវធ្វើយ៉ាងណារក្សានូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងសេវាឱ្យឈានទៅដល់កម្រិតមួយដែលទទួលបាននូវការផ្ដល់ទំនុកចិត្ដខ្ពស់ពីប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង